សម្តេចហ៊ុន សែនចង់ឱ្យសមាជិកទាំង៥៣ប្រទេសរបស់ហ្វ្រង់កូហ្វូនីពង្រឹងកិច្ចសហការគ្នាបន្ថែម
ប្រមុខរដ្ឋស្តីទី ហ៊ុន សែន បានជួបទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី Dacian Julien Cioloş នៅថ្ងៃទី១៧ ខែមិថុនា ដោយជំរុញសមាជិកពេញសិទ្ធិហ្វ្រង់កូហ្វូនី៥៣ប្រទេសឱ្យសហការកាន់តែខ្លាំង និងពិភាក្សាកិច្ចប្រជុំកំពូលខែវិច្ឆិកា ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ច។
ខ្លឹមសារប្រភព
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី នាថ្ងៃទី១៧ ខែមិថុនានេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ ក្នុងជំនួបនេះ សម្តេចតេជោ បានបង្ហាញចំណាប់អារម្មណ៍ចង់ឱ្យសមាជិកទាំង៥៣ប្រទេសរបស់អង្គការហ្វ្រង់កូហ្វូនីពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែម ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចសង្ឃឹមថា វត្តមានរបស់ ឯកឧត្តម និងប្រតិភូ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី កាន់តែរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមបាននាំនូវសាររបស់ឯកឧត្តមប្រធានាធិបតីរ៉ូម៉ានី ថ្វាយព្រះមហាក្សត្ររបស់កម្ពុជា និងសួរសុខទុក្ខសម្ដេចតេជោប្រមុខរដ្ឋស្តីទីផងដែរ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀត។
ជាមួយគ្នានេះ នៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី ឯកឧត្តម ក៏បានជម្រាបសម្ដេចតេជោថា ឯកឧត្តមគឺជាបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ហើយក៏បានចែករំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀត។
នៅក្នុងក្របខ័ណ្ឌ នៃកិច្ចការអន្តរជាតិនេះ ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងខែវិច្ឆិកាខាងមុខនេះ ដែលឯកឧត្តមចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជានៅក្នុងការចូលរួមចំណែកក្នុងក្របខណ្ឌនៃអង្គការហ្វ្រង់កូហ្វូនី នេះ។
សម្ដេចតេជោ ក៏បានអរគុណចំពោះសារសុខទុក្ខរបស់ឯកឧត្តមប្រធានាធិបតី រ៉ូម៉ានី ថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ក៏ដូចជាសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយឯកឧត្តម និងប្រតិភូ អំពីពហុភាគីនិយម ជាពិសេសនៅក្នុងក្របខណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណាក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើន ដែលសមាជិកពេញសិទ្ធិនៅពេលបច្ចុប្បន្នមានរហូតដល់៥៣ប្រទេស ដែលក្នុងចំណោមសមាជិកទាំងអស់នោះត្រូវតែពង្រឹងនូវការកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រីកនៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី តាមរយៈការប្រាស្រ័យទាក់ទង ឬក៏កិច្ចការសេដ្ឋកិច្ចជាមួយគ្នាដែលប្រទេសនៅក្នុងសមាជិកគួរតែពង្រឹងបន្ថែម នៅក្នុងការធ្វើនូវកិច្ចសហការសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យមានការគាំទ្រដល់នយោបាយនៃទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក។
បន្ថែមលើសពីនេះ សម្ដេចតេជោ ក៏បានចែករំលែកថា អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានជម្រាបជូនថា នៅក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខ ឯកឧត្តមប្រធានាធិបតីរ៉ូម៉ានី នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា រួមទាំងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួនទៀត។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៅវិញដោយរង់ចាំស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមប្រធានាធិបតី និងអ្នកធុរកិច្ចទាំងអស់មកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13204",
"languageVersionId": "6519",
"visibilityVersion": "2",
"versionToken": "a1.WCralHbGfSr1Wy1TxLML26GJITk07sr8yssXsvIBuoA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
