សម្រេចបាន៧០%! ការជួសជុលកំណាត់ផ្លូវឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានបឹងយក្ខឡោម
គម្រោងជួសជុលផ្លូវក្រួសក្រហមប្រវែង១១៧០០ម៉ែត្រនៅរតនគិរី សម្រេច៧០% គិតត្រឹមពាក់កណ្តាលខែមិថុនា។ ផ្លូវនេះតភ្ជាប់បានលុង លំផាត់ និងបរកែវ ហើយរំពឹងជួយការធ្វើដំណើររបស់ពលរដ្ឋ និងទៅបឹងយក្ខឡោមនិងទឹកជ្រោះអូរស៊ិនលែរ៍។
ខ្លឹមសារប្រភព
(ខេត្តរតនគិរី) ៖ កំណាត់ផ្លូវក្រាលក្រួសក្រហមដ៏សំខាន់មួយខ្សែ ដែលឆ្លងកាត់ភូមិសាយ៉ស់ (ចន្លោះស្រុកលំផាត់ និងក្រុងបានលុង) កំពុងតែលេចចេញជារូបរាងយ៉ាងស្រស់ស្អាតឡើងវិញ បន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសម្រុកជួសជុលយ៉ាងសកម្ម។ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ នេះ គម្រោងទាំងមូលសម្រេចបានរហូតដល់ ៧០ភាគរយ ហើយ ដោយរំពឹងថានឹងបញ្ចប់ការស្ថាបនាទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខ។
អំពីគម្រោងផ្លូវមួយខ្សែនេះប្រវែងសរុប៖ ១១,៧០០ ម៉ែត្រ។
តំបន់តភ្ជាប់៖ ជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់រវាងក្រុងបានលុង ស្រុកលំផាត់ និងស្រុកបរកែវ (រួមមាន សង្កាត់យក្ខឡោម, ឃុំសេដា, ឃុំកាឡែង, ឃុំបាតាង និងឃុំលុងឃុង)។
គោលដៅទេសចរណ៍៖ ជួយសម្រួលផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានល្បីៗប្រចាំខេត្ត គឺ បឹងភ្នំភ្លើងបុរាណយក្ខឡោម និងទឹកជ្រោះអូរស៊ិនលែរ៍។
ការផ្លាស់ប្តូរពីរដូវកាលដ៏លំបាក មកជាឱកាសថ្មី៖
កាលពីមុន ផ្លូវមួយខ្សែនេះជួបការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សជួបផលវិបាកទាំងរដូវប្រាំងនិងរដូវវស្សា ជាពិសេសគឺការធ្វើដំណើរទៅសាលារៀន ការដឹកជញ្ជូនកសិផល និងការបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់។
លោក អៀន អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានបញ្ជាក់ថា ក្រោយពេលការស្ថាបនានេះរួចរាល់ ផ្លូវនេះនឹងផ្ដល់អត្ថប្រយោជន៍ធំៗពីរគឺ៖
១. ជួយសម្រួលជីវភាពរស់នៅ៖ ចំណេញពេលវេលាធ្វើដំណើរ ងាយស្រួលទំនាក់ទំនងគ្នា ដឹកជញ្ជូនទំនិញ ឬកសិផលបានលឿន និងទាន់ពេលវេលាក្នុងករណីសង្គ្រោះបន្ទាន់។
២. ជម្រុញការដើរលេងកម្សាន្ត៖ ផ្តល់ភាពងាយស្រួលទ្វេដងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ទូទាំងខេត្តរតនគិរីទាំងមូល៕
អត្ថបទ ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13192",
"languageVersionId": "6483",
"visibilityVersion": "2",
"versionToken": "a1.y1eh8hLIJVJzKXt0r4MZcFzHKEOwGwhxn8TggILt7rw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
