ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ឧក្រិដ្ឋជនកំពុងប្រើប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោកនិងលួចទិន្នន័យ!

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប៉ោ ភក្តិ បានរំលឹកក្នុងពិធីថ្ងៃទី១៩ ខែមិថុនា ថាឧក្រិដ្ឋជនប្រើអនឡាញឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ ដែលប៉ះពាល់ទំនុកចិត្តឌីជីថល។ មន្ត្រីក្រសួងក៏អំពាវនាវឱ្យប្រើបច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវនិងប្រុងប្រយ័ត្ន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្ដមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ស្របពេលបច្ចេកវិទ្យារីកចម្រើនដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់មនុស្ស ប៉ុន្តែ កម្ពុជាក៏ត្រូវប្រឈមមុខនឹងបញ្ហាអសន្តិសុខទម្រង់ថ្មី គឺបទល្មើសបច្ចេកវិទ្យាឆ្លងដែន (Cybercrimes)។ ឧក្រិដ្ឋជនបាននឹងកំពុងប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ។ បើតាមឯកឧត្ដមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថល ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាព នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា។ ក្នុងនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលនាំឱ្យខាតបង់ប្រាក់កាស ខណៈក្នុង១ឆ្នាំៗនៅទូទាំងពិភពលោក រួមនឹងកម្ពុជាបានរងការខាតបង់ប្រាក់យ៉ាងច្រើនដោយការឆបោកតាមអនឡាញនេះ។ ចំណែក ឯកឧត្ដមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានថ្លែងថា ការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វើឱ្យពិភពលោក រួមទាំងកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលធ្វើជាមធ្យោបាយ ដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពការងារ និងអាជីវកម្ម។ ឯកឧត្តម អគ្គនាយក បន្ដថា ទោះបីជាបច្ចេកវិទ្យាឌីជីថល បានផ្តល់នូវអត្ថប្រយោជន៍មហាសាលដល់មនុស្សជាតិ ប៉ុន្តែវាក៏ទាមទារឱ្យមនុស្សប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13176",
  "languageVersionId": "6435",
  "visibilityVersion": "2",
  "versionToken": "a1.6zC8U8Nug8jM2Rq_F3K9WIf2kN5_6UeDLKvDDzYkEAI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។