ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស្រូវជាង ១៨,០០០ ហិកតា នៅបាត់ដំបង ប្រឈមខ្វះទឹក ខណៈអាជ្ញាធរជាតិត្រៀមវិធានការបង្ការ

តាមរបាយការណ៍គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ស្រូវ១៨៣៦២ហិកតា នៅស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង រងផលប៉ះពាល់ និងប្រឈមនឹងការខ្វះទឹក ខណៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តតាមដាន និងត្រៀមវិធានការបង្ការ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពដំណាំស្រូវដែលកំពុងប្រឈមនឹងការខ្វះទឹកនៅក្នុងខេត្តបាត់ដំបង ដើម្បីត្រៀមវិធានការឆ្លើយតប និងបង្ការផលប៉ះពាល់ដែលអាចកើតមានបន្ថែមទៀត។ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ថ្នាក់ដឹកនាំ នាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ ដើម្បីវាយតម្លៃផលប៉ះពាល់ និងរៀបចំវិធានការត្រៀមបង្ការឱ្យបានទាន់ពេលវេលា។ យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដំណាំស្រូវដែលរងផលប៉ះពាល់ និងប្រឈមនឹងការខ្វះទឹកនៅក្នុងខេត្តបាត់ដំបង មានសរុបចំនួន ១៨,៣៦២ ហិកតា ស្ថិតក្នុងស្រុកចំនួន២ គឺស្រុកឯកភ្នំ និងស្រុកសង្កែ។ ក្នុងនោះ ស្រុកឯកភ្នំ មានផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន ៧,៧៦៩ ហិកតា ខណៈស្រុកសង្កែ មានចំនួន ១០,៥៩៣ ហិកតា។ អាជ្ញាធរពាក់ព័ន្ធកំពុងបន្តតាមដានស្ថានការណ៍ និងត្រៀមវិធានការចាំបាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់លើការបង្កបង្កើនផលស្រូវរដូវស្សានេះ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13076",
  "languageVersionId": "6135",
  "visibilityVersion": "2",
  "versionToken": "a1.B_BVjC6qfICFDPtZE3gJ1n4F37ZgZxAedxuSH9o3JTE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។