ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺគ្រុនឈាម ខណៈករណីឆ្លងកើនជិត១,០០០នាក់ និងមានអ្នកស្លាប់២នាក់

អភិបាលខេត្តកំពង់ស្ពឺអំពាវនាវបង្ការគ្រុនឈាម ក្នុងការចុះមន្ទីរពេទ្យថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ប្រធានមន្ទីរសុខាភិបាលថា គិតត្រឹមសប្ដាហ៍ទី២៦ មាន៩២៧ករណី ក្នុង៤ស្រុកក្រុង កើន៤២៤ករណី ឬប្រមាណ៨៤ភាគរយពី៥០៣ករណីឆ្នាំ២០២៥។ មានអ្នកស្លាប់២នាក់ក្នុងពេលបញ្ជូនទៅភ្នំពេញ ខណៈឆ្នាំមុនគ្មានអ្នកស្លាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារជំងឺគ្រុនឈាម ខណៈរដូវវស្សាបានឈានចូលមកដល់ ដែលជាពេលមូសខ្លាបន្តពូជ និងរីករាលដាលខ្លាំង។ ការអំពាវនាវនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តម អភិបាលខេត្ត ដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខកុមារ និងអាណាព្យាបាលដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាមចំនួន ១៣៥នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យប្រជាពលរដ្ឋលុបបំបាត់ជម្រកមូសខ្លា ដោយសម្អាតបរិវេណផ្ទះ កម្ចាត់វត្ថុដក់ទឹក និងការពារកុមារកុំឱ្យមូសខាំ។ ជាមួយគ្នានេះ អាណាព្យាបាលត្រូវតាមដានរោគសញ្ញាកុមារឱ្យបានដិតដល់ ហើយប្រសិនបើមានអាការក្តៅខ្លួនខ្លាំង ត្រូវប្រញាប់នាំទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។ ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ បន្តផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជំងឺគ្រុនឈាមតែងកើតមានច្រើនក្នុងរដូវភ្លៀង ចាប់ពីខែមិថុនា ដល់ខែសីហា។ គិតត្រឹមសប្តាហ៍ទី២៦ ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺបានរកឃើញអ្នកជំងឺគ្រុនឈាមចំនួន ៩២៧ករណី នៅក្នុងស្រុក-ក្រុងចំនួន៤ រួមមាន ស្រុកសំរោងទង ស្រុកភ្នំស្រួច ស្រុកសាមគ្គីមុនីជ័យ និងក្រុងច្បារមន។ តួលេខនេះបានកើនឡើង ៤២៤ករណី ឬប្រមាណ ៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានត្រឹម ៥០៣ករណី ប៉ុណ្ណោះ។ ជាអកុសល មានអ្នកជំងឺ ២នាក់បានស្លាប់ អំឡុងពេលបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ខណៈឆ្នាំ២០២៥ មិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមឡើយ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13033",
  "languageVersionId": "6006",
  "visibilityVersion": "2",
  "versionToken": "a1.sA8La1JSEC_FVRExLYAY3IIrqf0qYbl08AWB5Y0PBgI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។