ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម ប៉ែន បូណា អញ្ជើញចូលរួមធ្វើជំរឿន ដើម្បីអនុវត្តន៍គោលនយោបាយកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល!

ឯកឧត្តម ប៉ែន បូណា និងមន្ត្រីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមយុទ្ធនាការជំរឿនមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៦ដល់៩ ខែកក្កដា ឆ្នាំ២០២៦។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីនេះ គាំទ្រកំណែទម្រង់មុខងារសាធារណៈ និងការគ្រប់គ្រងកម្លាំងការងារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រួមទាំងជំនួយការ ទីប្រឹក្សា និងមន្ត្រីរាជការទាំងអស់នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមយុទ្ធនាការជំរឿនមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង រៀបចំដោយរាជរដ្ឋាភិបាលដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ បានធ្វើឡើងក្នុងគោលបំណងដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ បន្ថែមលើនេះ យុទ្ធនាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនេះ គឺជាការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យមុខងារសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទី១.ការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ស្របតាមគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ទី២. ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពស្ថាប័ន ដោយឈរលើអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” និងទី៣. គឺការពង្រឹងការគ្រប់គ្រងមន្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់អំពីស្ថានភាពរចនាសម្ព័ន្ធនិងមន្ត្រី ការអភិវឌ្ឍប្រព័ន្ធទិន្នន័យគ្រប់គ្រងមន្ត្រីនិងពិនិត្យកែលម្អប្រព័ន្ធបើកបៀវត្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារក្នុងមុខតំណែងជាក់លាក់។ សូមជម្រាបថា ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នទី១៣ ដែលគណៈកម្មការជំរឿនបាននិងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងទេសចរណ៍៕ ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយ៖ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12947",
  "languageVersionId": "5886",
  "visibilityVersion": "2",
  "versionToken": "a1.bv-TKXZ5nIna6iBU5Yc1ldsiaWj_2zk49j3P3mgJsm0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។