ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ព្រមាន៖ ការកាយយកខ្សាច់ហួសកម្រិត អាចបង្កបាក់ច្រាំង បំផ្លាញប្រព័ន្ធអេកូឡូស៊ី និងគំរាមកំហែងធនធានទឹក
រដ្ឋមន្ត្រីធនធានទឹក ថោ ជេដ្ឋា ព្រមានថា ការធ្វើអាជីវកម្មខ្សាច់ហួសកម្រិតអាចបង្កបាក់ច្រាំង ប្រែប្រួលចរន្តទឹក និងខូចប្រព័ន្ធអេកូឡូស៊ី។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំរុញការគ្រប់គ្រងមានប្រសិទ្ធភាពនិងចីរភាព។
ខ្លឹមសារប្រភព
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ការធ្វើអាជីវកម្មខ្សាច់ហួសកម្រិតនៅតាមស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ រួមមានការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក និងរបបជលសាស្ត្រ ព្រមទាំងការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច សង្គម និងបរិស្ថានជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព មានសារៈសំខាន់ក្នុងការធានាឱ្យការធ្វើអាជីវកម្មខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រព្រឹត្តទៅតាមគោលការណ៍ត្រឹមត្រូវ។ ការគ្រប់គ្រងល្អនឹងរួមចំណែកថែរក្សាគុណភាពទឹក ការពារមុខងារធម្មជាតិរបស់ស្ទឹង ទន្លេ និងតំបន់សមុទ្រ ព្រមទាំងអភិរក្សប្រព័ន្ធអេកូឡូស៊ី និងជម្រកជីវៈចម្រុះឱ្យបានគង់វង្ស។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលឯកឧត្តមក្នុងនាមជាប្រធានគណៈកម្មាធិការបានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ធនធានខ្សាច់ឱ្យមានប្រសិទ្ធភាព និងចីរភាព៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12941",
"languageVersionId": "5868",
"visibilityVersion": "2",
"versionToken": "a1.KNm79nJ2wMPKFoNdLCgL2VPJqbShD8eUxJ-mHuQ7Y50"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
