ការជួសជុលផ្លូវកៅស៊ូនៅឃុំធ្លកវៀនជិតរួចរាល់ បង្កើនភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
មន្ត្រីការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍បានចុះពិនិត្យការជួសជុលផ្លូវកៅស៊ូពីឃុំក្រាំងល្វាដល់ភូមិស្ពានដែក ឃុំធ្លកវៀន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ ពេលពិនិត្យ ការកៀរ កិន និងបង្ហាប់បានធ្វើដល់ភូមិស្ពានដែក ហើយការជួសជុលក្នុងឃុំធ្លកវៀនត្រូវបានរំពឹងថាបញ្ចប់នៅថ្ងៃដដែល។
ខ្លឹមសារប្រភព
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ បានចុះពិនិត្យ និងសម្របសម្រួលការងារជួសជុលផ្លូវកៅស៊ូដោយប្រើថ្មល្អិតរបស់ក្រុមហ៊ុន គីតុងប្រា លើកំណាត់ផ្លូវចាប់ពីចំណុចឃុំក្រាំងល្វា រហូតដល់ភូមិស្ពានដែក ឃុំធ្លកវៀន ស្រុមសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
គិតត្រឹមពេលចុះពិនិត្យ ក្រុមការងារបានអនុវត្តការកៀរ កិន និងបង្ហាប់ផ្លូវរហូតដល់ភូមិស្ពានដែក ឃុំធ្លកវៀនរួចរាល់។ តាមការប៉ាន់ប្រមាណ ការជួសជុលនៅក្នុងភូមិសាស្ត្រឃុំធ្លកវៀន នឹងបញ្ចប់រួចរាល់នៅថ្ងៃដដែលនេះ ដែលនឹងរួមចំណែកធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល និងមានសុវត្ថិភាព៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12774",
"languageVersionId": "5485",
"visibilityVersion": "2",
"versionToken": "a1.0Md-oOySwNbrGm-jY2ah7EOcRXB5oANAguWWC_3AcVg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
