ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមហ៊ុនអាមេរិកចង់វិនិយោគលើវិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា

ក្រុមហ៊ុនអាមេរិកបង្ហាញចំណាប់អារម្មណ៍វិនិយោគលើហិរញ្ញវត្ថុឌីជីថល ធនធានមនុស្ស និងសហគ្រាសធុនតូចនិងមធ្យម ក្នុងជំនួបថ្ងៃទី២១ ខែកក្កដា រវាងទេសាភិបាលធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រុមហ៊ុនអាមេរិក បានបង្ហាញការចាប់អារម្មណ៍និងការត្រៀមខ្លួនក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។ ការបង្ហាញពីចំណាប់អារម្មណ៍បែបនេះ ធ្វើឡើងធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Brian McFeeters ប្រធាន និងនាយកប្រតិបត្តិ និងមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា នៅធនាគារជាតិនៃកម្ពុជា។ លោក Brian McFeeters បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនអាមេរិក និងភាគីពាក់ព័ន្ធ ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកបានបញ្ជាក់ពីការចាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ក្រុមហ៊ុនអាមេរិក ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។ ជាមួយគ្នានេះ តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពប្រព័ន្ធធនាគារ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ ដែលបានចូលរួមលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជានិងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ខណៈការវិនិយោគពីសហរដ្ឋអាមេរិកបានរួមចំណែកដល់ការបង្កើតការងារ ការលើកកម្ពស់ជំនាញ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំយកស្តង់ដារអន្តរជាតិមកកម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិរបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍកម្មវិធីបាគងទេសចរ ដែលបានរួមចំណែកសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ គាំទ្រអាជីវកម្មក្នុងស្រុក និងជំរុញការប្រើប្រាស់ប្រាក់រៀល។ ជំនួបនេះក៏បានផ្លាស់ប្តូរទស្សនាទានលើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើររវាងធនាគារជាតិនៃកម្ពុជា និងវិស័យឯកជនអាមេរិក ដើម្បីគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12701",
  "languageVersionId": "5266",
  "visibilityVersion": "2",
  "versionToken": "a1.fLKKx0GelbPDi36MXr-j9FdkYWSIF_AJBdaOI3phkcQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។