ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បង្កាន់ដៃនាគជ្រុងខាងលិចប្រាសាទអង្គរវត្តដែលរងការខូចខាតប្រវែង២០ម៉ែត្រ ត្រូវបានជួសជុសឡើងវិញ!

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធបង្កាន់ដៃនាគជ្រុងខាងលិច នៃរួតទី១ ប៉ែកខាងត្បូង នៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ។ លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា កន្លងមកស្ថានភាពបង្កាន់ដៃនាគនៅប៉ែកខាងត្បូងបានបាក់ និងដួលរលំទាំងស្រុង ដែលតម្រូវឱ្យអាជ្ញាធរជាតិអប្សរាជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធបង្កាន់ដៃនាគជ្រុងខាងលិច នៃរួតទី១ ប៉ែកខាងត្បូង នៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ។ លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា កន្លងមកស្ថានភាពបង្កាន់ដៃនាគនៅប៉ែកខាងត្បូងបានបាក់ និងដួលរលំទាំងស្រុង ដែលតម្រូវឱ្យអាជ្ញាធរជាតិអប្សរាជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ។ ដោយសារជាចំណុចពិសេសដែលភ្ញៀវទេសចរតែងឈរថតពីមាត់ស្រះខាងត្បូងឆ្លុះចាំងកំពូលប្រាសាទ ហើយទីតាំងដែលបាក់នេះនៅជាប់ប្លង់ថតផងនោះ ទើបអាជ្ញាធរជាតិអប្សរាលើកគម្រោងអាទិភាពសម្រាប់ការងារជួសជុល។ សូមជម្រាបថា គម្រោងជួសជុលបង្កាន់ដៃនាគដែលមានប្រវែង២០ម៉ែត្រនេះ បានចាប់ផ្តើមនៅខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ។ ក្រុមការងារបានរើថ្ម តថ្មដែលបាក់បែក និងដាប់ឆ្លាក់ជើងទម្រ រួមនិងកំណាត់ដងខ្លួននាគថ្មីជំនួសទីតាំងដែលបាត់ថ្ម ឬថ្មខូចទ្រង់ទ្រាយ។ល។ អ្នកជំនាញបញ្ជាក់ថា ទីតាំង២០ម៉ែត្រនេះមានដងខ្លួននាគចំនួន៨ និងជើងទម្រចំនួន៩។ ថ្មចាស់ដែលនៅសេសសល់ អាចតភ្ជាប់ដងខ្លួននាគបានពី៣ទៅ៤កំណាត់ប៉ុណ្ណោះ ក្រៅពីនោះគេត្រូវជំនួសថ្មថ្មី។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងធ្វើសម្រង់ប្លង់ហានិភ័យបង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត បន្ថែមទៀត សម្រាប់រៀបចំផែនការជួសជុលនាពេលអនាគត៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12645",
  "languageVersionId": "5098",
  "visibilityVersion": "2",
  "versionToken": "a1.RVWTY26rfWI5EaJvUtigEi8k57KFBIB0iKOVWyliJYA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។