កម្ពុជាបណ្ដេញជនជាតិចិន១៥៨នាក់ពាក់ព័ន្ធករណីឆបោកតាម Online Scams និងបទល្មើសផ្សេងៗ ចេញពីប្រទេស
ជនជាតិចិនសរុប១៥៨នាក់ (ស្រី៥នាក់) ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា។ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេបានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12633",
"languageVersionId": "5064",
"visibilityVersion": "2",
"versionToken": "a1.bKaJCIXCF6LoKTdZ-ULF8-SC_Qhk-d2MbkQ5m2uNQXc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
