ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យតាមចាប់ក្រុម «ខ្លារបស់មេ០៧» ទាំងមេទាំងកូន ក្រោយដេញទាត់ធាក់យុវជនរហូតប្រកាច់
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវ និងតាមចាប់ខ្លួនក្រុមមនុស្សដែលប្រើរហ័សនាម «ខ្លារបស់មេ០៧» ដោយមិនមានការលើកលែងឡើយ បន្ទាប់ពីក្រុមនេះបានប្រើអំពើហិង្សាយ៉ាងសាហាវ ដេញទាត់ធាក់ និងវាយប្រហារយុវជនម្នាក់រហូតដួលប្រកាច់ ខណៈម្នាក់ទៀតរងគ្រោះផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១:០០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ខ្លឹមសារប្រភព
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវ និងតាមចាប់ខ្លួនក្រុមមនុស្សដែលប្រើរហ័សនាម «ខ្លារបស់មេ០៧» ដោយមិនមានការលើកលែងឡើយ បន្ទាប់ពីក្រុមនេះបានប្រើអំពើហិង្សាយ៉ាងសាហាវ ដេញទាត់ធាក់ និងវាយប្រហារយុវជនម្នាក់រហូតដួលប្រកាច់ ខណៈម្នាក់ទៀតរងគ្រោះផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១:០០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វីដេអូនៃសកម្មភាពហិង្សាត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម ដែលបង្កឱ្យមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីមហាជន។ ប្រជាពលរដ្ឋជាច្រើនបានទទូចឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមជនបង្កទាំងអស់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ថា លោកបានដាក់បទបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងតាមចាប់ក្រុមនេះ ទាំងមេ និងកូនខ្លា ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ដោយសារទង្វើរបស់ពួកគេជាអំពើខុសច្បាប់ធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។
តាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្រុមជនស៊ីវិលមួយក្រុមដែលតាំងខ្លួនជាក្រុម «ខ្លា» បានជិះម៉ូតូដេញតាមយុវជនពីរនាក់ដែលជិះម៉ូតូមួយគ្រឿង មុនពេលធាក់ឱ្យដួល និងព្រួតគ្នាវាយទៅលើយុវជនម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ និងប្រកាច់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ប៉ុន្តែត្រូវបានដោះលែងវិញ។ ក្រោយវីដេអូហិង្សាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងឈានដល់ការយកចិត្តទុកដាក់ពីស្នងការនគរបាលរាជធានីភ្នំពេញ លោកបានបញ្ជាឱ្យបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនពាក់ព័ន្ធទាំងអស់ មកអនុវត្តតាមនីតិវិធីច្បាប់ ដោយមិនមានការលើកលែងឡើយ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12580",
"languageVersionId": "4924",
"visibilityVersion": "2",
"versionToken": "a1.im-aZEKkXwji5yatOyL972Eqny8ZvRIjyRp4llOtxX0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
