ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់ស្តារហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប!

(ព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ស្របតាមផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែបពោពេញដោយកាលានុវត្តភាព និងភាព កក់ក្តៅ។ ក្នុងឱកាសអញ្ជើញជាអធិបតី បិទព្រឹត្តិការណ៍កីឡាទេសចរណ៍ នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ ក្រុងព្រះសីហនុ លោក សាមុត សុធារិទ្ធ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តយុទ្ធនាការ«រដូវកាលបៃតង» ដែលជាគំនិតផ្តួចផ្តើម ទីផ្សារទេសចរណ៍ ដែលផ្តោតលើភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដោយការរំលេចនូវទេសភាពស្រស់ត្រកាល វប្បធម៌ដ៏សម្បូរបែប និង បរិយាកាសប្រកបដោយសុខសន្តិភាពរបស់ប្រទេសកម្ពុជា រួមនឹងការប្តូរ ឈ្មោះរដូវមូសុងជាពេលវេលាដ៏ល្អសម្រាប់ទស្សនាប្រទេស។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ស្របតាមផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែបពោពេញដោយកាលានុវត្តភាព និងភាព កក់ក្តៅ។ ក្នុងឱកាសអញ្ជើញជាអធិបតី បិទព្រឹត្តិការណ៍កីឡាទេសចរណ៍ នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ ក្រុងព្រះសីហនុ លោក សាមុត សុធារិទ្ធ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តយុទ្ធនាការ«រដូវកាលបៃតង» ដែលជាគំនិតផ្តួចផ្តើម ទីផ្សារទេសចរណ៍ ដែលផ្តោតលើភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដោយការរំលេចនូវទេសភាពស្រស់ត្រកាល វប្បធម៌ដ៏សម្បូរបែប និង បរិយាកាសប្រកបដោយសុខសន្តិភាពរបស់ប្រទេសកម្ពុជា រួមនឹងការប្តូរ ឈ្មោះរដូវមូសុងជាពេលវេលាដ៏ល្អសម្រាប់ទស្សនាប្រទេស។ លោកអភិបាលរងខេត្តបន្ថែមថា «ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ស្របតាមផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន៖ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំ សួនច្បារ ដាំដើមឈើ និងកំពង់ផែទេសចរណ៍ស្តង់ដារ ជាពិសេស ខិតខំជំរុញការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មក្នុងវិស័យទេសចរណ៍ដូចជា ការធ្វើដំណើរ ការស្នាក់នៅ ម្ហូបអាហារ និងភេសជ្ជៈ សេវាកម្សាន្តផ្សេងៗ រួមទាំងសកម្មភាពវប្បធម៌ ការរក្សាភាពញញឹម រួសរាយរាក់ទាក់ដែលជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ច ដោយស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការល្អ និងចូលរួមកាន់តែខ្លាំងក្លាថែមទៀតដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែបពោពេញដោយកាលានុវត្តភាព និងភាព កក់ក្តៅ»៕ ដោយ៖ ធី លីថូ រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12575",
  "languageVersionId": "4909",
  "visibilityVersion": "2",
  "versionToken": "a1.0wSmBEFdmJjV9R7oIhx69X8QO-sIJM_PspSwXIuZtqA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។