ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តព្រះសីហនុដាក់ចេញទិសដៅ៥ចំណុចដើម្បីជំរុញនិងទាក់ទាញវិនិយោគិននិងភ្ញៀវទេសចិន

រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញទិសដៅអាទិភាពចំនួន៥ ដើម្បីជំរុញ និងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកឱ្យកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែម។ ទិសដៅទាំង៥នេះរួមមាន៖ ១.

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញទិសដៅអាទិភាពចំនួន៥ ដើម្បីជំរុញ និងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកឱ្យកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែម។ ទិសដៅទាំង៥នេះរួមមាន៖ ១.ពង្រឹងបណ្តាញធុរកិច្ចទេសចរណ៍ និងអភិវឌ្ឍកញ្ចប់ទេសចរណ៍ថ្មីៗ, ២.លើកកម្ពស់គុណភាពសេវាកម្ម និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ប្រណិត, ៣. ទាញយកអត្ថប្រយោជន៍ពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, ៤. ពង្រឹងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក និងផ្លូវគោក ជាពិសេសការបង្កើនជើងហោះហើរត្រង់ពីប្រទេសចិន និង៥. រៀបចំដំណើរទស្សនកិច្ច (Fam Trip) ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្តទៅកាន់ទីផ្សារអន្តរជាតិ។ ការដាក់ទិសដៅអាទិភាពទាំង៥ចំណុចនេះ ធ្វើឡើងដោយលោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងពិធីបិទវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា»នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុនឹងស្វាគមន៍ដៃគូអភិវឌ្ឍន៍ និងអ្នកវិនិយោគគ្រប់ជាតិ ជាពិសេសវិនិយោគិនជនជាតិចិន ដោយធានាថានឹងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងពេញលេញសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរដែលមកកាន់ខេត្តព្រះសីហនុ។ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស វិនិយោគិន និងដៃគូជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងរួមចំណែកធ្វើឱ្យវេទិកានេះទទួលបានជោគជ័យ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា វេទិកានេះបានបង្កើតឱកាសសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើការផ្សព្វផ្សាយវិស័យទេសចរណ៍ ការផ្គូផ្គងធុរកិច្ច (Business to Business: B2B) និងការទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ កម្មវិធីក៏បានផ្តល់ឱកាសឱ្យមានការចែករំលែកបទពិសោធន៍ បង្ហាញពីសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគ ព្រមទាំងពង្រីកបណ្តាញទំនាក់ទំនងរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។ លោកអភិបាលរងខេត្ត បានបន្ថែមថា ទោះបីពិភពលោកនៅតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការវិនិយោគ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ ក៏បានអំពាវនាវដល់អាជ្ញាធរ វិស័យឯកជន សមាគម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងយុវជន បន្តសហការគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ លើកកម្ពស់គុណភាពសេវាកម្ម និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមាននិរន្តរភាព។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុក៏បានរៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណជូនដល់ដៃគូអភិវឌ្ឍន៍ក្នុងវិស័យឯកជន ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តផងដែរ៕ អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ ក្រុមការងារKPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12561",
  "languageVersionId": "4867",
  "visibilityVersion": "2",
  "versionToken": "a1.KkUp0wGwpEjqAJ0Ir-_CyxghQQrkwFNP8uW7S1Q4T9M"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។