ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មិនមែនចូលតាមទ្វារមុខចេញតាមទ្វារក្រោយទេ!អ្នកនាំពាក្យអះអាងថាជនត្រូវចោទសាម ម៉ីជូនកំពុងឃុំខ្លួនក្នុងពន្ធនាគារ

មហាជននៅមានមន្ទិលសង្ស័យចំពោះការឃុំខ្លួនស្ដ្រីបើករថយន្ដបុកអ្នកជិះម៉ូតូម្នាក់ ដែលជាមន្ដ្រីក្រសួងសាធារណការបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីពេលថ្មីៗនេះ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានចេញមកបំភ្លឺថា ជនត្រូវចោទឈ្មោះ សាម ម៉ីជូ កំពុងឃុំខ្លួនក្នុងពន្ធនាគាររាជធានីភ្នំពេញ ពីបទ«បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ពោលគឺមិនមែន “ចូលតាមទ្វារមុខ ចេញតាមទ្វារក្រោយ”នោះទេ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យរូបនេះបញ្ជាក់ជូនថា បុគ្គលឈ្មោះ សាម ម៉ីជូ ក្នុងឋានៈជាជនត្រូវចោទ ពីបទ "បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន" គឺកំពុងឃុំខ្លួនក្នុងពន្ធនាគាររាជធានីភ្នំពេញ តាមរយៈដីកាបង្គាប់ឃុំខ្លួនចេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មហាជននៅមានមន្ទិលសង្ស័យចំពោះការឃុំខ្លួនស្ដ្រីបើករថយន្ដបុកអ្នកជិះម៉ូតូម្នាក់ ដែលជាមន្ដ្រីក្រសួងសាធារណការបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីពេលថ្មីៗនេះ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានចេញមកបំភ្លឺថា ជនត្រូវចោទឈ្មោះ សាម ម៉ីជូ កំពុងឃុំខ្លួនក្នុងពន្ធនាគាររាជធានីភ្នំពេញ ពីបទ«បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ពោលគឺមិនមែន “ចូលតាមទ្វារមុខ ចេញតាមទ្វារក្រោយ”នោះទេ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យរូបនេះបញ្ជាក់ជូនថា បុគ្គលឈ្មោះ សាម ម៉ីជូ ក្នុងឋានៈជាជនត្រូវចោទ ពីបទ "បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន" គឺកំពុងឃុំខ្លួនក្នុងពន្ធនាគាររាជធានីភ្នំពេញ តាមរយៈដីកាបង្គាប់ឃុំខ្លួនចេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ករណីនេះ លោក ឃៀង សុណាឌីន បានបញ្ជាក់បន្ថែមថា មិនដូចការបញ្ចេញយោបល់មួយចំនួនលើបណ្តាញសង្គមដែលថា "ចូលតាមទ្វារមុខ ចេញតាមទ្វារក្រោយ" ឡើយ ព្រោះគ្រប់ពន្ធនាគារទូទាំងប្រទេស អនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមនីតិវិធីពន្ធនាគារពាក់ព័ន្ធនឹងការទទួលឃុំខ្លួន ឬការដោះលែងជនណាម្នាក់ បន្ទាប់ពីមានការសម្រេចរបស់ស្ថាប័នតុលាការ។ សូមជម្រាបថា បុគ្គលឈ្មោះ សាម ម៉ីជូ ម្ចាស់រថយន្ត AVATR 11 ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ “បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន” ប្រព្រឹត្ដនៅចំណុចមុខផ្សារអ៊ីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា បទល្មើសនេះ ត្រូវផ្ដន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្ដុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទ ដើម្បីបន្ដការស៊ើបសួរតាមនីតិវិធីច្បាប់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12491",
  "languageVersionId": "4727",
  "visibilityVersion": "2",
  "versionToken": "a1.zgHUvdWuBuuK1l3zY2CPXxsgG8-aSRu0mwEPSCT4vLM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។