ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំប្រគេនទៀនព្រះវស្សា និងទ័យទានដល់វត្តទាំង ៤៣ ក្នុងខេត្តព្រះសីហនុ បន្តលើកស្ទួយព្រះពុទ្ធសាសនា

ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះមេគុណខេត្ត ព្រះសង្ឃតាមបណ្ដាវត្តទាំង ៤៣ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទ័យទាន នៅមជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ក្នុងឱកាសចូលព្រះវស្សា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះមេគុណខេត្ត ព្រះសង្ឃតាមបណ្ដាវត្តទាំង ៤៣ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទ័យទាន នៅមជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ក្នុងឱកាសចូលព្រះវស្សា។ ទន្ទឹមនឹងនេះ ក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព ការគោរពប្រតិបត្តិព្រះធម៌ និងការចូលរួមឧបត្ថមសម្ភារៈថវិការដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាតាមបណ្ដាវត្តនានាទូទាំងខេត្ត។ ក្នុងឱកាសនោះ ទ័យទានដែលបានប្រគេនជូន វត្តទាំង ៤៣ ទូទាំងខេត្តព្រះសីហនុ ដោយក្នុង ១វត្តៗ ទទួលបាន៖ ទៀនព្រះវស្សា ១គូ អង្ករ ៥០គីឡូក្រាម ប្រេងកាត ៣០លីត្រ មី ទឹកក្រូច ទឹកសុទ្ធ គ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត និង  ថវិកាចំនួន ១,៥៨០,០០០រៀល។ ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឱឡារិក ប្រកបដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការគាំទ្រវិស័យព្រះពុទ្ធសាសនា និងការអភិរក្សទំនៀមទម្លាប់ប្រពៃណីជាតិឱ្យបន្តស្ថិតស្ថេរគង់វង្ស៕ អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ ឡាយ ចាន់ដា
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11496",
  "languageVersionId": "3588",
  "visibilityVersion": "3",
  "versionToken": "a1.fcCEDZ6_yWvOAr6ednQZCr5gbAaJ9WN7vsKupJa9xQM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។