សមត្ថកិច្ចបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនរយៈពេល២ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ១៧នាក់ ដកហូតគ្រឿងញៀន និងវត្ថុតាងជាច្រើន
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីសរុបចំនួន ១៧នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលជំនាញ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញានៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ខ្លឹមសារប្រភព
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីសរុបចំនួន ១៧នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលជំនាញ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញានៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
បើតាមលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ (ធំ១ និងតូច៤) គ្រឿងញៀនប្រភេទគ្រាប់ចំនួន១៤៥គ្រាប់ (ស្ថានភាពត្រូវទឹករលាយចូលគ្នា) ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង រថយន្ត១គ្រឿង ម៉ូតូ១២គ្រឿង និងទូរស័ព្ទដៃ១៧គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ខណៈកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកបក្ខពួក និងមេខ្លោងពាក់ព័ន្ធផ្សេងទៀត យកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនលើកលែងឡើយ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "11495",
"languageVersionId": "3587",
"visibilityVersion": "3",
"versionToken": "a1.cVKIGhkl39s_ntlSqDIgz8oCqNAvDNGmtffoqcAO8js"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
