កម្ពុជា-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រើបច្ចេកវិទ្យាទំនើបបង្ក្រាបបទល្មើសព្រៃឈើ
កម្ពុជា និងសហរដ្ឋអាមេរិក បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងការពារធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងជំនួបនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេស នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប សម្រាប់តាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើ។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "11445",
"languageVersionId": "3528",
"visibilityVersion": "3",
"versionToken": "a1.yHXGA2gM9mUb6ksm5nxKgvX1EzQdaP9TAZgGTRQTi0M"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
