ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម ហួត ហាក់៖ យុទ្ធនាការ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» នឹងលើកកម្ពស់សក្តានុពលម្ហូបខ្មែរទៅកាន់ពិភពលោក

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីដាក់ចេញយុទ្ធនាការផ្សព្វផ្សាយ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» (My Village, My Food) កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Metfone ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជំរុញបរិវត្តកម្មឌីជីថល និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីដាក់ចេញយុទ្ធនាការផ្សព្វផ្សាយ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» (My Village, My Food) កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Metfone ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជំរុញបរិវត្តកម្មឌីជីថល និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កិច្ចសហការនេះមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើកម្ពុជា ដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសធុរកិច្ចអំណោយផល។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើចំណុចគន្លឹះពង្រីកការផ្សព្វផ្សាយម្ហូបខ្មែរហើយ កិច្ចសហការនេះនឹងជួយផ្សព្វផ្សាយម្ហូបអាហារ និងសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ម្ហូបអាហារក្នុងស្រុក ដើម្បីបង្ហាញពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍នីមួយៗ។ ទេសចរណ៍សម័យថ្មីលែងពឹងផ្អែកលើតែទេសភាព ឬគោលដៅមួយមុខទៀតនោះទេ គឺផ្តោតលើ «ការផ្តល់បទពិសោធន៍ពិតប្រាកដ សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិត» តាមរយៈការភ្លក់រសជាតិម្ហូបប្រចាំតំបន់ ការស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅរបស់សហគមន៍ — ពោលគឺ «ត្រូវលក់ទាំងគោលដៅ ព្រមទាំងលក់អារម្មណ៍ជូនភ្ញៀវទេសចរ»។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការអំពាវនាវរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នកផលិតមាតិការត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យអស់សក្តានុពល ក្នុងការផលិត និងផ្សព្វផ្សាយវីដេអូបង្ហាញពីម្ហូបអាហារ វប្បធម៌ និងផលិតផលក្នុងមូលដ្ឋានទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិទូទាំងពិភពលោក។ ដូច្នេះយុទ្ធនាការ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិនៅតាមបណ្តាខេត្ត-ក្រុង ដោយផ្សារភ្ជាប់ម្ហូបអាហារជាមួយវប្បធម៌ ប្រពៃណី ជីវភាពសហគមន៍ និងផលិតផលទេសចរណ៍ក្នុងស្រុកឱ្យកាន់តែលេចធ្លោ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11283",
  "languageVersionId": "3349",
  "visibilityVersion": "3",
  "versionToken": "a1.UXv8Ine0zONC3j_OfW9kWgsfxpU-MiwC5_B4-lpfldo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។