ចំណាត់ការក្តៅលើបទល្មើស Online Scams! ឯកឧត្តម នេត សាវឿន និងឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំតាមដានការបង្ក្រាបទូទាំងប្រទេស
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទូទាំងប្រទេស។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទូទាំងប្រទេស។
អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការវាយតម្លៃលទ្ធផលការងារ ពិនិត្យបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្ត សំដៅពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទំនុកចិត្តរបស់សាធារណជន៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "11282",
"languageVersionId": "3348",
"visibilityVersion": "3",
"versionToken": "a1.m4iubmNgDcn2yIVaCUbhjsDjTv8lFeZb4c8kO5JIi1A"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
