ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សេចក្ដីជូនដំណឹង ស្ដីពីវឌ្ឍនភាព និងការបញ្ចប់ការដ្ឋានស្ថាបនាផ្លូវបេតុង ១ ខ្សែ នៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលជូនដំណឹងថា ផ្លូវប្រវែង១,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិស្រែអំពិល បានចាក់បេតុងរួចរាល់។ ការចាក់ដីជើងទេរដែលយឺតយ៉ាវដោយភ្លៀង គ្រោងបញ្ចប់យ៉ាងយូរត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា៖ គម្រោងស្ថាបនាផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ១,០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល បច្ចុប្បន្នសម្រេចការងារចាក់បេតុងរួចរាល់ជាស្ថាពរ ១០០% ហើយ។ ដោយឡែក នៅសេសសល់តែការងារចាក់បំពេញដីជើងទេរអមសងខាងផ្លូវប៉ុណ្ណោះ ដែលកន្លងមកជួបការយឺតយ៉ាវ ដោយសារកត្តាអាកាសធាតុមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សូមការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះការរំខាន ឬការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលអនុវត្តការងារកន្លងមក។ ក្រុមការងារបច្ចេកទេសនឹងពន្លឿនការងារចាក់ដីជើងទេរឱ្យបានចប់សព្វគ្រប់ទាំងស្រុង យ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ អាស្រ័យហេតុនេះ សូម ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11202",
  "languageVersionId": "3212",
  "visibilityVersion": "5",
  "versionToken": "a1.SNi3-JK0s-c-Xq9stn4jaPvvjwwwXMCoW5dnY5PWuF4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។