ចាត់វិធានការក្ដៅ! កម្ពុជាសម្រេចបណ្ដេញជនជាតិចិនជាង ១៦០នាក់ តាមជើងហោះហើរពិសេស ក្រោយរកឃើញពាក់ព័ន្ធបទល្មើសអនឡាញ និងគ្រឿងញៀន
អាជ្ញាធរកម្ពុជាបានសម្រេចបណ្ដេញជនបរទេសខុសច្បាប់ជាជនជាតិចិនសរុបចំនួន ១៦៤នាក់ (ក្នុងនោះមានស្ត្រីម្នាក់) ឱ្យចាកចេញពីទឹកដីកម្ពុជាត្រឡប់ទៅប្រទេសកំណើតវិញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ប្រតិបត្តិការដ៏តឹងរ៉ឹងនេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ឱ្យដឹងតាមទំព័រហ្វេសប៊ុកផ្លូវការ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។
ខ្លឹមសារប្រភព

ចំណាត់ការផ្លូវច្បាប់របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីការស្រាវជ្រាវបង្ហាញថា ក្រុមជនសង្ស័យទាំងនោះបានលួចឆ្លងដែន និងស្នាក់នៅធ្វើការដោយគ្មានការអនុញ្ញាត ព្រមទាំងមានការពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន និងការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ការអនុវត្តវិធានការច្បាប់យ៉ាងក្ដៅគគុកនេះ ឆ្លុះបញ្ចាំងពីការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្លាប់បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាដាច់ខាតមិនបណ្តោយឱ្យក្រុមឧក្រិដ្ឋជន ឬជនទុច្ចរិតណាម្នាក់ យកទឹកដីរបស់ខ្លួនធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសឆបោក ឬបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ៕ ដោយ៖ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "10264",
"languageVersionId": "72",
"visibilityVersion": "3",
"versionToken": "a1.1dXj3-nfdO98GYmr-wZzTQy5DQPOUX7KpHC2uZwYYvs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។