ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឃាត់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ រៀបចំបញ្ជូនទៅតុលាការ ក្រោយសង្ស័យបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រីអាយុ ១៣ឆ្នាំ ក្នុងបន្ទប់ទីចាត់ការ

នគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង រៀបចំបញ្ជូននាយកសាលាបឋមសិក្សាអាយុ៥១ឆ្នាំម្នាក់ទៅតុលាការ ពាក់ព័ន្ធការសង្ស័យប្រទូស្តកេរខ្មាសលើសិស្សស្រីអាយុ១៣ឆ្នាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនខេត្តបាត់ដំបង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យជានាយកសាលាបឋមសិក្សាម្នាក់ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណី «ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោស» លើកុមារីជាសិស្សសាលា។ ជនសង្ស័យមានឈ្មោះ ជឹង ចាន់ធឿន (ហៅ វិត) អាយុ ៥១ឆ្នាំ ជានាយកសាលាបឋមសិក្សាកូនភ្នំ៣២ រស់នៅឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ យោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលកុមារីរងគ្រោះ (ឈ្មោះ រ.ស.ម អាយុ ១៣ឆ្នាំ) បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល ១៤:២០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យបានហៅក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ទីចាត់ការ រួចបង្ខំឱ្យលាត់អាវឡើងលើ ដោយយកខ្សែម៉ែត្រមកវាស់ដើមទ្រូង ប្រើដៃស្ទាប និងយកទូរស័ព្ទដៃថតរូបថែមទៀតផង។ ក្រោយទទួលបានបណ្តឹង កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិកូនភ្នំខាងត្បូង។ យោងតាមការរាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពប្រទូស្តកេរខ្មាស និងថតរូបអាសអាភាសលើសិស្សស្រីរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងនីតិវិធីបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11158",
  "languageVersionId": "3109",
  "visibilityVersion": "5",
  "versionToken": "a1.cKcoLJy3tmaakBa5ZK9SOvJOkKxJFJ4ebYXBKr8aqrg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។