ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុ ចែករំលែកបទពិសោធន៍គ្រប់គ្រងទីលានទុកដាក់សំរាម ជូនដល់ខេត្តសៀមរាប និងបាត់ដំបង

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមប្រតិភូក្រសួងមហាផ្ទៃទៅខេត្តសៀមរាប និងបាត់ដំបង ថ្ងៃទី២១-២២ ខែកញ្ញា ដើម្បីចែករំលែកបទពិសោធន៍គ្រប់គ្រងសំរាម ការញែកសំរាម និងកាត់បន្ថយថង់ប្លាស្ទិក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កាលពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានរួមដំណើរជាមួយគណៈប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះពិនិត្យ តាមដាន និងគាំទ្រការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងក្របខ័ណ្ឌ «គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា» ដោយមានសមាសភាពចូលរួមសរុប ៤៧ រូប។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចម្បងចំនួន ៣រួមមាន តាមដានវឌ្ឍនភាព ការលំបាក និងទិសដៅអនុវត្តធៀបនឹងផែនការគ្រោងទុក ធ្វើបច្ចុប្បន្នភាពការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាមក្នុងខេត្តទាំងពីរ ពិភាក្សាដោះស្រាយបញ្ហាប្រឈម ពន្លឿនការអនុវត្តគម្រោង និងចែករំលែកឧត្តមានុវត្តន៍ (Best Practices) ជាក់ស្តែងដែលខេត្តព្រះសីហនុធ្លាប់សម្រេចបានជោគជ័យកន្លងមក។ ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានចែករំលែកពីបទពិសោធន៍ល្អៗក្នុងការប្រមូល និងគ្រប់គ្រងសំរាម ព្រមទាំងគូសបញ្ជាក់ពីចំណុចគន្លឹះដែលត្រូវដោះស្រាយជាបន្ទាន់ រួមមាន ការជំរុញការញែកសំរាម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលកំពុងកើនឡើងយ៉ាងគំហុក ដោយទាមទារឱ្យមានវិធានការឆ្លើយតបម៉ឺងម៉ាត់ និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។ គម្រោងខាងលើស្ថិតក្រោមការសម្របសម្រួលផ្ទាល់របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ដែលមានតួនាទីតម្រង់ទិសយុទ្ធសាស្ត្រ សម្របសម្រួលអន្តរស្ថាប័ន គាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ ព្រមទាំងតាមដានវាយតម្លៃ និងរៀបចំផែនការសកម្មភាព-ថវិកាប្រចាំឆ្នាំឱ្យសម្រេចបានតាមគោលដៅរំពឹងទុក៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11154",
  "languageVersionId": "3094",
  "visibilityVersion": "5",
  "versionToken": "a1.ZFpMFoVYbUcccgbaY7ahc08hyCbx2kMTMKD2a-bk3ro"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។