ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាកាសយានដ្ឋានអន្តរជាតិតេជោ បើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ ផ្សព្វផ្សាយសក្តានុពលកម្ពុជា

ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់២៧ ខែកញ្ញា ដើម្បីបង្ហាញវប្បធម៌ ម្ហូបអាហារ និងផលិតផលទេសចរណ៍កម្ពុជា។ លោក ឆារស៍ វ៉ាន់ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការដើម្បីកែលម្អបទពិសោធន៍ភ្ញៀវ និងជំរុញការត្រឡប់មកទស្សនាម្តងទៀត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំពិធីបើក «ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីទេសចរណ៍» ដោយព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា។ ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បានបញ្ជាក់ថា ពិព័រណ៍នេះជាវេទិកាបង្ហាញអត្តសញ្ញាណ និងសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌជាតិ ម្ហូបអាហារ ឆ្នេរសមុទ្រ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ព្រមទាំងផលិតផល និងសេវាកម្មទេសចរណ៍ទំនើបៗ។ លោកក៏បានចាត់ទុកអាកាសយានដ្ឋានថា ជាចំណុចចាប់ផ្តើមនៃបទពិសោធន៍របស់ភ្ញៀវទេសចរ មិនមែនគ្រាន់តែជាច្រកសម្រាប់ធ្វើដំណើរចូល និងចេញពីប្រទេសនោះទេ។ ឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា ពាក្យ «យើងទាំងអស់គ្នា» ក្នុងប្រធានបទពិព័រណ៍ មានន័យសំខាន់ចំពោះការរួមចំណែកពីគ្រប់ភាគីក្នុងវិស័យទេសចរណ៍។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យនេះត្រូវការកិច្ចសហការរវាងរដ្ឋាភិបាល អាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករ និងភ្នាក់ងារទេសចរណ៍ អ្នកវិនិយោគ សហគមន៍មូលដ្ឋាន និងដៃគូពាក់ព័ន្ធ។ ការសម្របសម្រួលរបស់ភាគីទាំងនេះ នឹងជួយឱ្យភ្ញៀវទទួលបានបទពិសោធន៍កាន់តែប្រសើរ និងបង្កើនឱកាសឱ្យពួកគេត្រឡប់មកទស្សនាកម្ពុជាម្តងទៀត។ ជាមួយគ្នានេះ ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ ក៏ជាឱកាសសម្រាប់បង្ហាញផលិតផល និងសេវាកម្ម ព្រមទាំងភ្ជាប់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។ តាមការបញ្ជាក់របស់ ឧកញ៉ា ឆារស៍ វ៉ាន់ ព្រឹត្តិការណ៍នេះនឹងជួយឱ្យភ្ញៀវស្គាល់កម្ពុជាកាន់តែទូលំទូលាយ តាមរយៈការបង្ហាញពីបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ ម្ហូបអាហារ តំបន់ឆ្នេរសមុទ្រ ទេសចរណ៍ធម្មជាតិ និងសហគមន៍ រួមទាំងផលិតផល និងសេវាកម្មទេសចរណ៍សម័យថ្មី ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយសក្តានុពលកម្ពុជាទៅកាន់ភ្ញៀវទេសចរ។ដោយ៖សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11137",
  "languageVersionId": "3085",
  "visibilityVersion": "4",
  "versionToken": "a1.e_gMHxBXhay-nvYumbFrNF7_KD6vq2wmcEpKyG4II34"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។