បើកវគ្គបណ្តុះបណ្តាលកែច្នៃ «ភេសជ្ជៈទឹកល្ពៅ» បង្កើនឱកាសការងារ និងចំណូលជូនប្រជាពលរដ្ឋស្រុកព្រៃនប់
មន្ទីរកសិកម្មខេត្តព្រះសីហនុ និងវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន បានបើកវគ្គកែច្នៃភេសជ្ជៈទឹកល្ពៅ នៅឃុំសំរ៉ុង ស្រុកព្រៃនប់ នាថ្ងៃទី២៤ ខែកញ្ញា ដើម្បីពង្រឹងជំនាញកែច្នៃកសិផល និងជួយបង្កើតមុខរបរជូនប្រជាពលរដ្ឋ។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេសកែច្នៃភេសជ្ជៈទឹកល្ពៅ» ជូនដល់ប្រជាពលរដ្ឋនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ពង្រីកចំណេះដឹងផ្នែកកែច្នៃកសិផល និងជួយបង្កើតមុខរបរថ្មីៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11126",
"languageVersionId": "3046",
"visibilityVersion": "5",
"versionToken": "a1.wN5jTnZXIF6PHvtbcHn_puTBmSujeKOXcx-m5H4D3xA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
