អាជ្ញាធរ និងក្រសួងបរិស្ថាន បង្កើនវិធានការសង្គ្រោះបន្ទាន់ ទប់ស្កាត់ការជ្រាបប្រេង និងស្តារបរិស្ថាន ក្រោយឧបទ្ទវហេតុរថភ្លើងក្រឡាប់នៅបាត់ដំបង
ក្រោយឧបទ្ទវហេតុរថភ្លើងដឹកប្រេងក្រឡាប់នៅបាត់ដំបង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរបានបន្ថែមវិធានការទប់ស្កាត់សំណល់ប្រេង ប្រមូលកាកសំណល់ប្រឡាក់ប្រេង និងណែនាំប្រជាពលរដ្ឋឱ្យជៀសវាងការប៉ះពាល់សំណល់ប្រេង។
ខ្លឹមសារប្រភព
បន្ទាប់ពីកើតមានឧបទ្ទវហេតុរថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ក្រសួងបរិស្ថាន រដ្ឋបាលខេត្តបាត់ដំបង និងក្រុមហ៊ុនពាក់ព័ន្ធ បានសហការគ្នាយ៉ាងសកម្ម ដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ផលប៉ះពាល់បរិស្ថាន។
គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វិធានការទប់ស្កាត់ការសាយភាយ និងហូរច្រោះ ក្រុមការងារបានលើកទំនប់ដីបន្ថែមនៅតាមដីចំណីផ្លូវដែក ដើម្បីទប់ស្កាត់កុំឱ្យទឹកភ្លៀងនាំសំណល់ប្រេងហូរចូលស្រែចម្ការក្បែរនោះ ព្រមទាំងបិទបណ្តោះអាសន្ននូវមុខលូប្រឡាយចំនួន ៤ កន្លែង ដោយប្រើក្តារបន្ទះរាំងកុំឱ្យប្រេងជ្រាបទៅតំបន់ផ្សេង។
អាជ្ញាធរបានដាក់ខ្សែការពារ និងស្លាកសញ្ញាសម្គាល់នៅជុំវិញរណ្តៅប្រមូលសំណល់ប្រេង និងតំបន់កើតហេតុ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។ រាល់កាកសំណល់រុក្ខជាតិប្រឡាក់ប្រេង និងចំបើងដែលប្រើសម្រាប់ស្រូបទាញប្រេង ត្រូវបានក្រុមហ៊ុនប្រមូលដឹកជញ្ជូនយកទៅដុតបំផ្លាញចោលនៅរោងចក្រផលិតស៊ីម៉ងតិ៍ក្នុងខេត្តកំពត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
អាជ្ញាធរមូលដ្ឋានបន្តចុះអប់រំ និងណែនាំប្រជាពលរដ្ឋរស់នៅក្បែរនោះ ជៀសវាងការប៉ះពាល់សំណល់ប្រេងដោយផ្ទាល់ និងតាមដានសុខភាពជាប្រចាំ ខណៈពេលមានភ្លៀងធ្លាក់បណ្តាលឱ្យប្រេងដែលជ្រាបក្នុងដីអណ្តែតឡើង និងភាយក្លិនខ្លាំង ដែលទាមទារការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតផងដែរ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "11012",
"languageVersionId": "2782",
"visibilityVersion": "6",
"versionToken": "a1.o-U8e6M8E909VLQK00lZQg2izzJs_AaRuPX1RHxPotc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
