ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញទេសចរណ៍កម្ពុជាចាប់យកឌីជីថល និងបញ្ញាសិប្បនិម្មិត

ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក សម្តេច ហ៊ុន ម៉ាណែត បានជំរុញវិស័យទេសចរណ៍ឱ្យចាប់យកឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយយកចិត្តទុកដាក់លើគម្លាតឌីជីថល សន្តិសុខសាយប័រ ឯកជនភាព និងការរក្សាអត្តសញ្ញាណខ្មែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ដែលប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញវិស័យទេសចរណ៍ឱ្យចាប់យកកាលានុវត្តភាពពីបច្ចេកវិទ្យាថ្មីៗ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ត្រូវបានប្រារព្ធក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» ខណៈបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងបច្ចេកវិទ្យាឆ្លាតវៃ កំពុងបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះកំពុងផ្លាស់ប្តូរបទពិសោធរបស់ភ្ញៀវទេសចរ ចាប់ពីការស្វែងរកព័ត៌មាន ជ្រើសរើសគោលដៅ រៀបចំដំណើរ កក់សេវា និងទូទាត់ រហូតដល់ការចែករំលែកបទពិសោធក្រោយដំណើរ។ ការប្រើប្រាស់ទិន្នន័យ និងបញ្ញាសិប្បនិម្មិត ក៏អាចជួយវិភាគទីផ្សារ គ្រប់គ្រងលំហូរភ្ញៀវ និងរៀបចំគោលនយោបាយបានកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនេះ សម្តេចបានលើកឡើងពីបញ្ហាប្រឈមដូចជា គម្លាតឌីជីថល សន្តិសុខសាយប័រ ការការពារទិន្នន័យ និងឯកជនភាព ព័ត៌មានក្លែងក្លាយ និងភាពមិនស្មើគ្នាក្នុងការទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដោយត្រូវធានាការប្រើប្រាស់ប្រកបដោយសុវត្ថិភាព តម្លាភាព និងការទទួលខុសត្រូវ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យវិស័យទេសចរណ៍ធ្វើឌីជីថលូបនីយកម្មព័ត៌មានអំពីគោលដៅទេសចរណ៍ បេតិកភណ្ឌវប្បធម៌ សិល្បៈ ម្ហូបអាហារ និងផលិតផលសហគមន៍ ដើម្បីភ្ជាប់សក្តានុពលមូលដ្ឋានទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។ អាជីវកម្មទេសចរណ៍ខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម រួមទាំងអាជីវកម្មគ្រួសារ សិប្បករ និងសហគមន៍ទេសចរណ៍ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងបរិវត្តកម្មឌីជីថល ដើម្បីពង្រីកអាជីវកម្ម បង្កើនចំណូល និងការងារ។ ទោះបីបច្ចេកវិទ្យាមានការរីកចម្រើនក៏ដោយ សម្តេចបានបញ្ជាក់ថា «អត្តសញ្ញាណ ភាពជាខ្មែរ នៅតែជាឧត្តមភាពដែលមិនអាចជំនួសបាន» ខណៈរាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្ម និងពង្រីកទីផ្សារ៕ដោយ៖សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12112",
  "languageVersionId": "2746",
  "visibilityVersion": "5",
  "versionToken": "a1.gTNOxDtz8GFnGlT38kjUcfyVcrSz5Jjt4-9-PcLu3U0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។