ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីថៃ លិចលង់នៅប៉ោយប៉ែត ពលរដ្ឋជាង ៨០០គ្រួសារ ត្រូវជម្លៀសខ្លួនទៅទីទួលសុវត្ថិភាព
តាមសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៦ ខែកញ្ញា ជំនន់ទឹកភ្លៀង និងទឹកពីប្រទេសថៃបានបង្ខំឱ្យពលរដ្ឋ៨៥០គ្រួសារនៅប៉ោយប៉ែតជម្លៀសទៅទីទួលសុវត្ថិភាព។ អាជ្ញាធរខេត្តបន្ទាយមានជ័យបានត្រៀមកម្លាំងសង្គ្រោះ និងក្រុមគ្រូពេទ្យ។
ខ្លឹមសារប្រភព
ស្ថានភាពគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ដោយគិតត្រឹមរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ កម្រិតទឹកភ្លៀងគួបផ្សំនឹងជំនន់ទឹកធ្លាក់មកពីប៉ែកខាងលើនៃប្រទេសថៃ បានហក់ឡើងយ៉ាងគំហុកជន់លិចក្រុងប៉ោយប៉ែតយ៉ាងធ្ងន់ធ្ងរជាងគេ បណ្ដាលឱ្យពលរដ្ឋចំនួន ៨៥០គ្រួសារ ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។ ជំនន់ទឹកភ្លៀង និងទឹកតាមមាត់អូរព្រមទាំងស្ទឹងបានហក់ឡើងសាជាថ្មី បន្ទាប់ពីស្រកបន្តិចកាលពីព្រឹកមិញ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្ទះសម្បែង សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងទីប្រជុំជន រហូតដល់យានយន្តធុនតូច និងម៉ូតូមិនអាចធ្វើចរាចរណ៍បានឡើយ។
ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាបន្ទាន់ដល់អាជ្ញាធរសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ ក៏ដូចជាទូទាំងខេត្ត ឱ្យត្រៀមកម្លាំង និងគ្រប់មធ្យោបាយទាំងអស់ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានចាត់តាំងក្រុមគ្រូពេទ្យប្រចាំការដើម្បីពិនិត្យ ព្យាបាល និងផ្ដល់ឱសថជូនជនរងគ្រោះដល់ទីទួលសុវត្ថិភាព ព្រមទាំងដាក់ពង្រាយកម្លាំងសមត្ថកិច្ច និងប្រជាការពារ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់យ៉ាងហ្មត់ចត់ជូនបងប្អូនដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្រៅពីក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ជំនន់ទឹកភ្លៀងក៏បាននិងកំពុងគំរាមកំហែងដល់បណ្តាស្រុកជាច្រើនទៀតនៅក្នុងខេត្តផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៥, លេខ៥៩, លេខ៥៦D និងផ្លូវខេត្តលេខ១៥៩H បន្ទាប់ពីទឹកជំនន់បានហូរជន់លិច និងកាត់ផ្ដាច់កំណាត់ផ្លូវមួយចំនួន ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត៕ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "11110",
"languageVersionId": "3020",
"visibilityVersion": "4",
"versionToken": "a1.WlzS83Fh9TckmPpKHLG6Ng2s_q0RHVll9qEP4VSl5Q4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
