ដំណឹងល្អ កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅសង្កាត់លេខ៣ក្រុងព្រះសីហនុ
នគរបាលក្រុងព្រះសីហនុ ចុះធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍សង្កាត់លេខ៣ ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្រាប់ពលរដ្ឋគ្រប់អាយុ និងអ្នកដែលប័ណ្ណហួសសុពលភាព។
ខ្លឹមសារប្រភព
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះបំពេញបែបបទ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋ ដោយផ្ទាល់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
យុទ្ធនាការនេះមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ឬហួសសុពលភាព អញ្ជើញមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសារៈសំខាន់ចាំបាច់ណាស់សម្រាប់ពលរដ្ឋគ្រប់រូបក្នុងការបញ្ជាក់អត្តសញ្ញាណ និងប្រើប្រាស់ក្នុងកិច្ចការផ្លូវច្បាប់ផ្សេងៗ។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាឆ្លៀតពេលអញ្ជើញមកធ្វើឱ្យបានគ្រប់ៗគ្នា៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10979",
"languageVersionId": "2583",
"visibilityVersion": "7",
"versionToken": "a1.oO5QQnvJUCUKloWf7omd5yjuFxDMTdauNzGUk_Dybno"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
