ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ពង្រឹងសុវត្ថិភាពមុនភ្ជុំបិណ្ឌ! យុទ្ធនាការអប់រំចរាចរណ៍ផ្លូវគោក ត្រូវបានរៀបចំឡើងនៅរង្វង់មូលវិមានឯករាជ្យស្វាយរៀង

យុទ្ធនាការសុវត្ថិភាពចរាចរណ៍នៅក្រុងស្វាយរៀង ថ្ងៃទី៧ ខែតុលា មានអ្នកចូលរួម ៤៥៧ នាក់ និងចែកមួកសុវត្ថិភាព ព្រមទាំងឯកសារអប់រំមុនបុណ្យភ្ជុំបិណ្ឌ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនពិធីបុណ្យភ្ជុំបិណ្ឌ នៅបរិវេណរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក សរ ស្ថានីយ អភិបាលរងខេត្ត (តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង) លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងគណៈប្រតិភូ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងដាស់តឿនស្មារតីសាធារណជន និងអ្នកធ្វើដំណើរតាមដងផ្លូវ ជាពិសេសអ្នកបើកបរទោចក្រយានយន្ត ឱ្យយល់ដឹងច្បាស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ក្នុងរដូវបុណ្យទាន។ ក្នុងឱកាសនោះ ក្រុមការងារបានចាក់ផ្សាយសារអប់រំតាមសំឡេង រៀបចំកម្មវិធីសួរ-ឆ្លើយសំណួរយកង្វាន់ និងផ្សព្វផ្សាយផ្ទាល់ដល់អ្នកដំណើរចូលរួមសរុបចំនួន ៤៥៧នាក់ (ស្រី ១៩៥នាក់)។ ជាលទ្ធផល អគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានចែកជូនសម្ភារ និងឯកសារអប់រំសំខាន់ៗជាច្រើន រួមមាន មួកសុវត្ថិភាព ២៣០ មួក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ ក្បាល សៀវភៅ «អ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង» ១,៥០០ ក្បាល ស្ទីកឃ័រចំណាំងផ្លាត ១,០០០ សន្លឹក និងស្ទីកឃ័រសីលធម៌ ១០ចំណុច ១,០០០ សន្លឹក ខិតបណ្ណជំនួយស្មារតីសុវត្ថិភាពចរាចរណ៍ ១,៥០០ ច្បាប់ ខិតបណ្ណអនុក្រឹត្យស្តីពីការផាកពិន័យ ១,៥០០ សន្លឹក និងខិតបណ្ណ ស.ស.យ.ក ៥០០ សន្លឹក៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10995",
  "languageVersionId": "2466",
  "visibilityVersion": "5",
  "versionToken": "a1.eIar7OCLzU6LG4B3eexCkIh_HmwOpYlqRzLuwQLRUwM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។