ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការប្រឹងប្រែងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១នៅអាស៊ាន ជាប្រទេសមានទេសចរណ៍ធម្មជាតិស្អាតបំផុត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទី១៧ លើសកលលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ស្អាតបំផុត យោងតាមរបាយការណ៍វាយតម្លៃ កម្រិតសកលចុងក្រោយរបស់ស្ថាប័នស្រាវជ្រាវ និងទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក US News & World Report។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងចាត់ទុកថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងប្រទេសជាតិទាំងមូល នៅលើឆាកអន្តរជាតិ ជាថ្មីបន្ថែមទៀត បន្ទាប់ពីកម្ពុជា ត្រូវបានចាត់ថ្នាក់ ជាប្រទេសដែលមាន «បរិស្ថានធម្មជាតិល្អបំផុត» និងមាន «និរន្តរភាពដីធ្លី និងធនធានធម្មជាតិ» ឈរនៅលេខរៀងទី១ លើពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ ឆ្នាំ២០២៦ យោងតាមរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកល (Best Countries Rankings) របស់ស្ថាប័ន US News & World Report។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10723",
"languageVersionId": "2184",
"visibilityVersion": "6",
"versionToken": "a1.Q0qLaYqUD86jhB1baLvGVE6s4ZzSDs8MT7pHMngf6yg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
