ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

FBI ចាប់ខ្លួនបុគ្គលិក OpenAI ពីបទលួចលាក់ដាក់ឧបករណ៍ថតសម្លេងក្នុងបន្ទប់ប្រជុំ

បុគ្គលិកផ្នែកវិស្វកម្មម្នាក់របស់ក្រុមហ៊ុន OpenAI ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទលួចលាក់ដំឡើងឧបករណ៍ថតសម្លេងនៅក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន ក្នុងគោលបំណងលួចថតយកកិច្ចសន្ទនាដ៏រសើបអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI របស់ក្រុមហ៊ុន។ បុគ្គលិកដែលត្រូវបានចាប់ខ្លួននោះ គឺជាពលរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត វ័យ ៣៥ឆ្នាំ ឈ្មោះ Abdulrahman Alfozan ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមហ៊ុនបង្កើតកម្មវិធី ChatGPT មួយនេះ បានរកឃើញឧបករណ៍ថតសម្លេងលាក់ ក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បុគ្គលិកផ្នែកវិស្វកម្មម្នាក់របស់ក្រុមហ៊ុន OpenAI ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទលួចលាក់ដំឡើងឧបករណ៍ថតសម្លេងនៅក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន ក្នុងគោលបំណងលួចថតយកកិច្ចសន្ទនាដ៏រសើបអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI របស់ក្រុមហ៊ុន។ បុគ្គលិកដែលត្រូវបានចាប់ខ្លួននោះ គឺជាពលរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត វ័យ ៣៥ឆ្នាំ ឈ្មោះ Abdulrahman Alfozan ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមហ៊ុនបង្កើតកម្មវិធី ChatGPT មួយនេះ បានរកឃើញឧបករណ៍ថតសម្លេងលាក់ ក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន។ យោងតាមពាក្យបណ្តឹង ឧបករណ៍ថតសម្លេងនោះ ត្រូវបានរកឃើញកាលពីថ្ងៃទី៣០ ខែកញ្ញា ដោយលាក់ទុកក្នុងក្រដាសអនាម័យ និងបញ្ចូលទៅក្នុងរន្ធ USB នៅផ្នែកខាងក្រោយនៃទូរទស្សន៍ក្នុងបន្ទប់ប្រជុំថ្នាក់ដឹកនាំ។ ហើយបើទោះបីជាបន្ទប់ប្រជុំនោះ មិនមានកាមេរ៉ាសុវត្ថិភាពនៅពេលដែលវត្ថុនោះត្រូវបានដំឡើងក៏ដោយ ប៉ុន្តែយោងតាមកាមេរ៉ាសុវត្ថិភាព នៅខាងក្នុងទីស្នាក់ការរបស់ក្រុមហ៊ុនបានបង្ហាញថា បុគ្គលិករូបនេះ បាននៅជិតបន្ទប់ប្រជុំនោះជិតដប់ដងកាលពីខែមុន ខណៈដែលរូបគេគ្មានសិទ្ធិ និងភារកិច្ច ក្នុងការចូលទៅកាន់ ឬចូលរួមកិច្ចប្រជុំនៅទីនោះក៏ដោយ។ ក្រុមហ៊ុន OpenAI បានព្រមានថា ការព្យាយាមលួចយកព័ត៌មានដ៏រសើបពី OpenAI ពីសំណាក់ពលរដ្ឋប្រទេសអារ៉ាប់ប៊ីសាអូឌីតរូបនេះ គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ខណៈដែលការលួចយកកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់យើង។ លោក Alfozan ត្រូវបាន FBI ចាប់ខ្លួនកាលពីថ្ងៃទី៩ ខែតុលា ហើយក្រុមហ៊ុន OpenAI បានបញ្ចប់កិច្ចសន្យាការងាររបស់លោកភ្លាមៗ។ ក្រុមហ៊ុន OpenAI បានបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានការសន្និដ្ឋានណាមួយដែលបញ្ជាក់ថា បុគ្គលរូបនេះ បានចូលលួចមើល ឬទាញយកទិន្នន័យ ប្រភពកូដ របស់ក្រុមហ៊ុននោះទេ ខណៈដែលបច្ចុបុ្បន្ន បុគ្គលរូបនេះ កំពុងស្ថិតក្រោមការឃុំខ្លួន រង់ចាំសវនាការកាត់ទោស៕ ដោយ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11800",
  "languageVersionId": "3842",
  "visibilityVersion": "6",
  "versionToken": "a1.EqFGOtxrBPWNg8kgB-6c83onhJrBXu8J-LZ6TqmU7Rk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។