ព្រះចៅអធិការវត្តអូរត្រេះ ប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងកងកម្លាំងសមត្ថកិច្ចពីរអង្គភាព
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់-ទទួលសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ក្រោមវត្តមានព្រះតេជគុណ មាស សុផល ព្រះចៅអធិការវត្តអូរត្រេះ និងលោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត រួមជាមួយតំណាងអង្គភាពពាក់ព័ន្ធជាច្រើនរូប។ ព្រះតេជគុណ មាស សុផល ព្រះចៅអធិការវត្តអូរត្រេះ មានសង្ឃដីកាថា ជារៀងរាល់ឆ្នាំ ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៥ ថ្ងៃ ព្រះអង្គតែងតែចាត់ចែងបែងចែកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដើម្បីចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងសង្គម។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11754",
"languageVersionId": "3882",
"visibilityVersion": "4",
"versionToken": "a1.FLrdEzpDB8LebipwI3qo7ICSjDJN8rOjwIdQRE3aeDs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
