ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជប៉ុនផ្ដល់ការគាំទ្រផ្នែកហិរញ្ញប្បទាន សាងសង់អគារសាលារៀនចំនួន១ខ្នង នៅក្រុងកោះរ៉ុង!

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុន បានផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការសាងសង់អគារសាលារៀនចំនួន១ខ្នង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ បានថ្លែងថា «ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Sumitomo Yusuke អ្នកសម្របសម្រួលគម្រោងសាងសង់សាលារៀន តាមរយៈអង្គការ Japan Team of Young Human Power (JHP) និងលោក Roji Fukuda នាយកប្រតិបត្តិក្រុមហ៊ុន Roji International Group Co., Ltd ដែលបានបញ្ជាក់អំពីលទ្ធភាពក្នុងការកៀរគរថវិកាពីសប្បុរសជន និងក្រុមហ៊ុនសាងសង់ជប៉ុន ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការសាងសង់អគារសាលារៀនចំនួន ១ខ្នង នៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ»។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុន បានផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការសាងសង់អគារសាលារៀនចំនួន១ខ្នង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ បានថ្លែងថា «ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Sumitomo Yusuke អ្នកសម្របសម្រួលគម្រោងសាងសង់សាលារៀន តាមរយៈអង្គការ Japan Team of Young Human Power (JHP) និងលោក Roji Fukuda នាយកប្រតិបត្តិក្រុមហ៊ុន Roji International Group Co., Ltd ដែលបានបញ្ជាក់អំពីលទ្ធភាពក្នុងការកៀរគរថវិកាពីសប្បុរសជន និងក្រុមហ៊ុនសាងសង់ជប៉ុន ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការសាងសង់អគារសាលារៀនចំនួន ១ខ្នង នៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ»។ ជាមួយគ្នានេះ ក្រុមការងាររាជរដ្ឋាភិបាល បានចាត់ទុកថា សាលារៀននៅកោះរ៉ុង គឺជាស្ថាប័នចាំបាច់ និងមានសារៈសំខាន់បំផុត ក្នុងការកែប្រែធនធានមនុស្សនៅលើកោះរ៉ុង ទាំងប្រជាពលរដ្ឋដែលរស់នៅទីនោះស្រាប់ និងជនបរទេសដែលមកស្នាក់នៅលើកោះរ៉ុង។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា នេះគឺជាកន្លែងដែលនឹងផ្តល់នូវការអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព៕ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11940",
  "languageVersionId": "4053",
  "visibilityVersion": "4",
  "versionToken": "a1.vZNVGJrsqxEcy5wbnpgbVv2wCjGX3TvqbWloUDSWQbA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។