ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ០៤នាក់ (ខ្មែរ ២នាក់ និងឥណ្ឌូនេស៊ី ២នាក់) ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
កិច្ចប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដោយកម្លាំងជំនាញបានចុះបង្ក្រាបកាលពីវេលាម៉ោង ៤:១០ នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ជនសង្ស័យទាំង ៤នាក់ រួមមាន៖ ១. ឈ្មោះ OSVALDO ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ២. ឈ្មោះ AGUSTINUS ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ៣. ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ៤. ឈ្មោះ ឆើត វី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងដែលដកហូតបានរួមមាន៖
ម្សៅក្រាមសថ្លា ២៣កញ្ចប់ (ទម្ងន់ ១៧៨,២៥ក្រាម)ថ្នាំគ្រាប់ចម្រុះពណ៌ ២៨គ្រាប់ (ទម្ងន់ ៨,៩៨ក្រាម)ថ្នាំញៀនប្រភេទកញ្ចប់កែច្នៃចម្រុះ ១០កញ្ចប់ (ទម្ងន់សរុបប្រមាណ ៣៦,៧៣ក្រាម)បារីអេឡិចត្រូនិច ១៧ដើម។
ឧបករណ៍ និងសម្ភារកែច្នៃ-វិចខ្ចប់រួមមាន៖ ជញ្ជីងថ្លឹងថ្នាំ ២, ម៉ាស៊ីនអ៊ុតថង់ ២, ថង់វិចខ្ចប់មួយចំនួន, ខ្សៀ ៦, ដបជក់ ២, បំពង់អុកស៊ីសែន ២, ជ្រុញ ១ និងកាំបិត ៣និងសម្ភារផ្សេងៗមាន ទូរសព្ទដៃ ៧គ្រឿង និងលិខិតឆ្លងដែន ១ក្បាល៕ដោយ៖ ប៉ៃ សុឃីម








