ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សេដ្ឋកិច្ចអាស៊ីស្ទុះហក់ដល់ ៣៦៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៦ ខណៈបច្ចេកវិទ្យា AI ក្លាយជា ក្បាលម៉ាស៊ីនដ៏មានឥទ្ធិពល!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ទោះបីជាពិភពលោកកំពុងជួបប្រទះនឹងវិបត្តិភូមិសាស្ត្រនយោបាយ និងបញ្ហាសេដ្ឋកិច្ចយ៉ាងក្តៅគគុកយ៉ាងណាក៏ដោយ ក៏ សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន កំពុងបោះពួយទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ ដោយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ទំហំទឹកប្រាក់ ៣៦៨ ពាន់លានដុល្លារអាមេរិកនៅត្រឹមចុងឆ្នាំ ២០២៦ នេះ។ តួលេខដ៏មហាសាលនេះ គឺជាការស្ទុះកើនឡើងរហូតដល់ ១៧% បើធៀបទៅនឹងចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ e-Conomy SEA ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែតុលា។

ទោះបីជាពិភពលោកកំពុងជួបប្រទះនឹងវិបត្តិភូមិសាស្ត្រនយោបាយ និងបញ្ហាសេដ្ឋកិច្ចយ៉ាងក្តៅគគុកយ៉ាងណាក៏ដោយ ក៏ សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន កំពុងបោះពួយទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ ដោយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ទំហំទឹកប្រាក់ ៣៦៨ ពាន់លានដុល្លារអាមេរិកនៅត្រឹមចុងឆ្នាំ ២០២៦ នេះ។

តួលេខដ៏មហាសាលនេះ គឺជាការស្ទុះកើនឡើងរហូតដល់ ១៧% បើធៀបទៅនឹងចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ e-Conomy SEA ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែតុលា។ របាយការណ៍នេះបានគ្របដណ្តប់លើ ១០ ប្រទេសក្នុងតំបន់ រួមមាន ប្រទេសប៊្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

របាយការណ៍បានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ី មានភាពធន់ និងរឹងមាំខ្លាំង ដោយកំណើន GDP ក្នុងតំបន់រក្សាបានចន្លោះពី ៤% ទៅ ៥% គឺខ្ពស់ជាងកំណើនសេដ្ឋកិច្ចពិភពលោកដែល IMF ព្យាករណ៍ត្រឹមតែ ៣.១% នោះ។

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI បានក្លាយជា «អាវុធមុខពីរ» ដ៏ស្រួចស្រាវដែលកំពុងជំរុញកំណើនក្នុងវិស័យធំៗជាច្រើន ដូចជាពាណិជ្ជកម្មអេឡិចត្រូនិក ឬ E-Commerce ដែលបានហក់ឡើងដល់ទំហំ ២២៦ ពាន់លានដុល្លារ។ ការធ្វើដំណើរតាមអនឡាញ ឬ Online Travel បានកើនដល់ទំហំ ៥៩ ពាន់លានដុល្លារ។ ប្រព័ន្ធផ្សព្វផ្សាយអនឡាញ ឬ Online Media បានស្ទុះឡើងដល់ទំហំ ៤៤ ពាន់លានដុល្លារ និងសេវាដឹកជញ្ជូន និងកុម្ម៉ង់អាហារ ឬ Transport & Food Delivery កើនដល់ទំហំ ៤០ ពាន់លានដុល្លារ។

ជាមួយគ្នានេះ ចំណាប់អារម្មណ៍របស់វិនិយោគិនមកលើហេដ្ឋារចនាសម្ព័ន្ធ AI នៅក្នុងតំបន់អាស៊ី ក៏បានផ្ទុះឡើងយ៉ាងខ្លាំងដោយនៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ នេះ ទុនវិនិយោគឯកជនលើមជ្ឈមណ្ឌលទិន្នន័យ ឬ Data Centers ដែលជាបេះដូងរបស់ AI បានកើនឡើងដល់ ១៦.៣ ពាន់លានដុល្លារអាមេរិក ពោលគឺ កើនឡើង ១៦ ដង បើធៀបនឹងចំនួន ១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥៕

ដោយ៖ រិទ្ធី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…