ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ លោក Sanui Kazumasa បានធ្វើការកោតសរសើរសមិទ្ធផលនៃភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិសេសក្នុងការពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
លោក Sanui Kazumasa លើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារនិងជម្រាបលាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
លោក Sanui បានថ្លែងថា«ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា យើងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្នុងការផ្គត់ផ្គង់ទឹកស្អាត»៕ដោយ៖ ស្រីពី



