ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦)

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីភាគីជម្លោះកម្ពុជាចំនួន៤ និងសាក្សីអន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងគោលបំណងស្វែងរកដំណោះស្រាយនយោបាយ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ដោយមានការចូលរួមពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងការផ្តួចផ្តើមគំនិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយដើម្បីនាំប្រទេសចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីភាគីជម្លោះកម្ពុជាចំនួន៤ និងសាក្សីអន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងគោលបំណងស្វែងរកដំណោះស្រាយនយោបាយ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ដោយមានការចូលរួមពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងការផ្តួចផ្តើមគំនិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយដើម្បីនាំប្រទេសចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃ។
ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កម្ពុជាបានបោះជំហានទៅរកការរៀបចំការបោះឆ្នោត ការបង្កើតបានរដ្ឋធម្មនុញ្ញ និងការកសាងរបបរាជានិយម ព្រមទាំងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ ទន្ទឹមគ្នានេះតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានអនុវត្តជាបន្តបន្ទាប់ ក៏បានរួមចំណែកក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅកម្ពុជាទាំងស្រុង។

តាមរយៈស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ កិច្ចព្រមព្រៀងនេះបានក្លាយជាមូលដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយសំរាប់កម្ពុជា ដែលបានរួមចំណែកដល់ការផ្លាស់ប្តូររបស់កម្ពុជា និងការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសខួបលើកទី៣៥នេះ ការរំឭកឡើងវិញនូវអត្ថន័យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាការរំឭកពីតម្លៃនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមចំណែករបស់ភាគីពាក់ព័ន្ធក្នុងការស្វែងរកអនាគតប្រកបដោយស្ថិរភាពសម្រាប់ប្រទេសកម្ពុជា។

ប្រទេសបារាំងដែលបានស្វាគមន៍ និងធ្វើជាសហប្រធានសន្និសីទជាមួយប្រទេសឥណ្ឌូនេស៊ី រហូតដែលនាំទៅដល់ការចុះហត្ថលេខាដ៏មានសារៈសំខាន់សំរាប់កម្ពុជា បានគូសបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវមរតកនៃគោលការណ៍នានានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចារឹកក្នុងរដ្ឋធម្មនុញនៃប្រទេសកម្ពុជា។ គោលការណ៍ទាំងនេះនៅតែជាតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍប្រកប ដោយស្ថិរភាព ចីរភាព និងដែលគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។
"សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ សិទ្ធិសេរីភាពរបស់មនុស្សជាតិ ការអភិវឌ្ឍ និងអនាគតរបស់ប្រជាជនកម្ពុជា"។អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…