ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឥណ្ឌូនេស៊ីព្រមានលុបអាជ្ញាប័ណ្ណក្រុមហ៊ុននានា ខណៈភ្លើងឆេះព្រៃ បណ្តាលឱ្យមនុស្សជាង ៣៣ ម៉ឺននាក់កើតជំងឺផ្លូវដង្ហើម

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុកប្រឆាំងនឹងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ ដែលកើតឡើងជាញឹកញាប់ ខណៈផលប៉ះពាល់សុខភាពសាធារណៈបានកើនឡើងយ៉ាងខ្លាំង ដោយមានករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណី ត្រូវបានកត់ត្រានៅក្នុងតំបន់រងផលប៉ះពាល់ និងមានករណីថ្មីកើតឡើងប្រមាណ ៤៥២២ ករណី ជារៀងរាល់ថ្ងៃ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានថ្លែងថា ក្រុមហ៊ុនទាំងឡាយណាដែលរកឃើញថាបានរំលោភបំពានបទបញ្ញត្តិគ្រប់គ្រងដីធ្លី និងការទប់ស្កាត់អគ្គីភ័យជាញឹកញាប់ នឹងត្រូវប្រឈមមុខនឹងការលុបអាជ្ញាប័ណ្ណអាជីវកម្មចោល ព្រមទាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុកប្រឆាំងនឹងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ ដែលកើតឡើងជាញឹកញាប់ ខណៈផលប៉ះពាល់សុខភាពសាធារណៈបានកើនឡើងយ៉ាងខ្លាំង ដោយមានករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណី ត្រូវបានកត់ត្រានៅក្នុងតំបន់រងផលប៉ះពាល់ និងមានករណីថ្មីកើតឡើងប្រមាណ ៤៥២២ ករណី ជារៀងរាល់ថ្ងៃ។


ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានថ្លែងថា ក្រុមហ៊ុនទាំងឡាយណាដែលរកឃើញថាបានរំលោភបំពានបទបញ្ញត្តិគ្រប់គ្រងដីធ្លី និងការទប់ស្កាត់អគ្គីភ័យជាញឹកញាប់ នឹងត្រូវប្រឈមមុខនឹងការលុបអាជ្ញាប័ណ្ណអាជីវកម្មចោល ព្រមទាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើការរំលោភបំពានដែលសង្ស័យ ដោយលទ្ធផលបឋមបានបង្ហាញថា ក្រុមហ៊ុនមួយចំនួន បានល្មើសបទបញ្ញត្តិជាច្រើនលើកច្រើនសាររួចមកហើយ។


ការព្រមានអំពីការរឹតបន្តឹងច្បាប់នេះ កើតឡើងខណៈដែលភ្លើងឆេះព្រៃ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស ខណៈដែលករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណីនេះ រួមមានកុមារអាយុក្រោម ៥ ឆ្នាំចំនួន ៧៥.១៧២ នាក់ និងមនុស្សដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅចំនួន ២៥៨.២៩៨ នាក់៕អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…