រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋលេខាធិការក្រសួងព័ត៌មានដឹកនាំមន្ត្រីជំនាញ និងនិយ័តករមូលបត្រកម្ពុជាជួបប្រជុំពិភាក្សាការងារ បន្ទាប់ពីចុះអនុស្សរណ:នៃការយោគយល់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំមន្ត្រីជំនាញ អញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ព្រមទាំងសហការី ដើម្បីរៀបចំផែនការអនុវត្តការងារបន្ត បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួង-ស្ថាប័នទាំងពីរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំ នៃទីស្តីការនិយ័តករមូលបត្រកម្ពុជា។

ប្រភព៖ ក្រសួងព័ត៌មាន

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…