ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុនយក្ស Nvidia និង Meta ពង្រឹងកិច្ចសហប្រតិបត្តិការ AI ស៊ីជម្រៅ ជាមួយកិច្ចព្រមព្រៀងវិនិយោគទុនទំហំ ៣ ពាន់លានដុល្លារ!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Meta បានប្រកាសនៅថ្ងៃអង្គារ ទី២៧ នេះថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូឱ្យកាន់តែស៊ីជម្រៅ លើប្រព័ន្ធជំនួយការឆ្លាតវៃ ឬ AI Assistant «Muse» និងម៉ូឌែល AI ផ្សេងទៀត ដោយក្នុងនោះ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia នឹងបោះទុនវិនិយោគប្រមាណ ៣ ពាន់លានដុល្លារ ទៅក្នុងការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Meta។ ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង និងប្រព័ន្ធ AI Muse រួមមាន៖ ការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយចំណាយ៖ ម៉ូឌែល និងភ្នាក់ងារ AI របស់ក្រុមហ៊ុន Meta ឈ្មោះ Muse ដែលដំណើរការលើហេដ្ឋារចនាសម្ព័ន្ធរបស់ Nvidia នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ ដើម្បីបង្កើនល្បឿនប្រតិបត្តិការ និងកាត់បន្ថយថ្លៃដើម។

ក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Meta បានប្រកាសនៅថ្ងៃអង្គារ ទី២៧ នេះថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូឱ្យកាន់តែស៊ីជម្រៅ លើប្រព័ន្ធជំនួយការឆ្លាតវៃ ឬ AI Assistant «Muse» និងម៉ូឌែល AI ផ្សេងទៀត ដោយក្នុងនោះ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia នឹងបោះទុនវិនិយោគប្រមាណ ៣ ពាន់លានដុល្លារ ទៅក្នុងការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Meta។

ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង និងប្រព័ន្ធ AI Muse រួមមាន៖
ការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយចំណាយ៖ ម៉ូឌែល និងភ្នាក់ងារ AI របស់ក្រុមហ៊ុន Meta ឈ្មោះ Muse ដែលដំណើរការលើហេដ្ឋារចនាសម្ព័ន្ធរបស់ Nvidia នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ ដើម្បីបង្កើនល្បឿនប្រតិបត្តិការ និងកាត់បន្ថយថ្លៃដើម។
ចក្ខុវិស័យរបស់លោក Mark Zuckerberg៖ ប្រព័ន្ធ Muse គឺជាបេះដូង និងជាយុទ្ធសាស្ត្រក្នុងការផ្តល់នូវបញ្ញាសិប្បនិម្មិតកំពូលផ្ទាល់ខ្លួន ជូនដល់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ ដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Meta ជារៀងរាល់ថ្ងៃ។
សមត្ថភាពរបស់ Muse៖ ដោយផ្អែកលើគំរូនៃភ្នាក់ងារ AI ប្រភពចំហ OpenClaw ប្រព័ន្ធ Muse មានសមត្ថភាពអាចភ្ជាប់ និងចូលប្រើប្រាស់អ៊ីមែល ប្រតិទិន ប្រព័ន្ធទូទាត់ប្រាក់ ទិន្នន័យសុខភាព ការទិញទំនិញ និងកម្មវិធីផ្ទះឆ្លាតវៃ របស់អ្នកប្រើប្រាស់បាន ដោយអ្នកប្រើប្រាស់អាចលុប ឬដកសិទ្ធិចូលប្រើប្រាស់ទាំងនោះវិញបានគ្រប់ពេលវេលា៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…