ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបញ្ជាក់ការប្តេជ្ញាចិត្តលើកកម្ពស់ស្ត្រីក្នុងវិស័យសន្តិភាព និងសន្តិសុខ នៅអង្គការសហប្រជាជាតិ

សេចក្តីសង្ខេប

ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ. ស.

ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងញូវយ៉កបានចូលរួមថ្លែងសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» ក្រោមការដឹកនាំរបស់ឯកឧត្តម George Gerapetritis រដ្ឋមន្ត្រីការបរទេសក្រិក ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៦។

 

ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការជំរុញសមភាពយេនឌ័រ និងការបង្កើនតួនាទីរបស់ស្ត្រីក្នុងដំណើរការកសាងសន្តិភាព ដោយចាត់ទុកការចូលរួមរបស់ស្ត្រីជាកត្តាសំខាន់ក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ការអភិវឌ្ឍនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញពីការចូលរួមចំណែករបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង ១០.០០០ នាក់ ក្នុងនោះមានកងកម្លាំងស្ត្រីជាង ១.០០០ នាក់ ទៅបំពេញបេសកកម្មចំនួន ១២ របស់អ.ស.ប.។

ការចូលរួមក្នុងកិច្ចប្រជុំនេះបានបង្ហាញពីការបន្តគាំទ្ររបស់កម្ពុជាចំពោះរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» ព្រមទាំងការប្តេជ្ញាចិត្តក្នុងការជំរុញការចូលរួមរបស់ស្ត្រីក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…