ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បារាំងប្រកាសអាសន្ន «កម្រិតខ្ពស់បំផុត» ចល័តកងកម្លាំង ៧ ម៉ឺននាក់ ត្រៀមទប់ទល់បាតុកម្មនៅក្នុងពិធីបុណ្យ Halloween

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបារាំង លោក Laurent Nunez បានប្រកាសដាក់ពង្រាយកងកម្លាំងរហូតដល់ ៧០.០០០ នាក់ នៅទូទាំងប្រទេស ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងរលកបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងវិបត្តិជីវភាព ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះ ចំពេលនៃថ្ងៃបុណ្យ Halloween ៣១ តុលា)។ លោក Nunez បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានថា ថ្ងៃទី ៣១ ខែតុលា គឺថ្ងៃដែលមានហានិភ័យខ្ពស់បំផុតក្នុងការបង្កភាពចលាចលក្នុងសង្គម ហើយរដ្ឋាភិបាលនឹងបន្តពង្រឹងវិធានការសន្តិសុខ រួមទាំងការប្រើប្រាស់រថពាសដែក និងរថយន្តបាញ់ទឹក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបារាំង លោក Laurent Nunez បានប្រកាសដាក់ពង្រាយកងកម្លាំងរហូតដល់ ៧០.០០០ នាក់ នៅទូទាំងប្រទេស ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងរលកបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងវិបត្តិជីវភាព ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះ ចំពេលនៃថ្ងៃបុណ្យ Halloween ៣១ តុលា)។
លោក Nunez បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានថា ថ្ងៃទី ៣១ ខែតុលា គឺថ្ងៃដែលមានហានិភ័យខ្ពស់បំផុតក្នុងការបង្កភាពចលាចលក្នុងសង្គម ហើយរដ្ឋាភិបាលនឹងបន្តពង្រឹងវិធានការសន្តិសុខ រួមទាំងការប្រើប្រាស់រថពាសដែក និងរថយន្តបាញ់ទឹក។
ការប្រកាសអាសន្ននេះ ធ្វើឡើងបន្ទាប់ពីចលនា អាវកាក់ពណ៌លឿង ឬ Yellow Vests និងសហជីពនិស្សិត បានប្រកាសអំពាវនាវឱ្យមានការប្រមូលផ្តុំតវ៉ានៅមុខរដ្ឋសភា និងសាលាក្រុងទូទាំងប្រទេសបារាំង ដើម្បីប្រឆាំងនឹងការកើនឡើងនៃតម្លៃជីវភាពរស់នៅ ដែលបានវិវឌ្ឈន៍ទៅជាអំពើហិង្សា និងការលួចប្លន់ទ្រព្យសម្បត្តិជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បាតុកម្ម បានទាក់ទាញមនុស្សចូលរួមចន្លោះពី ៤១០,០០០ នាក់ ទៅ ជិត ១ លាននាក់ ដោយក្នុងនោះអាជ្ញាធរបានចាប់ខ្លួនបាតុករប្រមាណ ២៧០០ នាក់៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…