ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ បើកយុទ្ធនាការ «រត់ដើម្បីភពផែនដី» បំផុសស្មារតីកាត់បន្ថយប្លាស្ទិក និងលើកកម្ពស់សុខភាព

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ ពិធីបើកព្រឹត្តិការណ៍ «រត់ដើម្បីភពផែនដី និងចូលរួមសម្អាតបរិស្ថាន ផ្សព្វផ្សាយយុទ្ធនាការពុំមានប្លាស្ទិក និងការយល់ដឹងពីបរិស្ថាននៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការសហការរវាង សមាគមទេសចរណ៍កម្ពុជា (CATA) និងរមណីយដ្ឋាន ស៊ិកសេនស៊ីស កោះក្របី (Six Senses Krabey Island) ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ តំណាងក្រុមហ៊ុនឯកជន សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តួចផ្តើមរៀបចំយុទ្ធនាការនេះឡើង ក្នុងគោលបំណងកាត់បន្ថយសំណល់ប្លាស្ទិក បណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងបង្កើនការយល់ដឹងដល់សាធារណជន ជាពិសេសយុវជន។

ខេត្តព្រះសីហនុ៖ ពិធីបើកព្រឹត្តិការណ៍ «រត់ដើម្បីភពផែនដី និងចូលរួមសម្អាតបរិស្ថាន ផ្សព្វផ្សាយយុទ្ធនាការពុំមានប្លាស្ទិក និងការយល់ដឹងពីបរិស្ថាននៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការសហការរវាង សមាគមទេសចរណ៍កម្ពុជា (CATA) និងរមណីយដ្ឋាន ស៊ិកសេនស៊ីស កោះក្របី (Six Senses Krabey Island) ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ តំណាងក្រុមហ៊ុនឯកជន សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តួចផ្តើមរៀបចំយុទ្ធនាការនេះឡើង ក្នុងគោលបំណងកាត់បន្ថយសំណល់ប្លាស្ទិក បណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងបង្កើនការយល់ដឹងដល់សាធារណជន ជាពិសេសយុវជន។ ព្រឹត្តិការណ៍នេះក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការលើកកម្ពស់វិស័យកីឡា ស្របតាមចលនា «យុវជនម្នាក់ចេះកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» ដើម្បីសុខភាពមាំមួន និងជៀសផុតពីអំពើអបាយមុខផ្សេងៗ។
លោកអភិបាលរងខេត្តបានបន្ថែមថា ការលើកកម្ពស់សុខភាពសាធារណៈ និងការថែរក្សាបរិស្ថានស្អាត គឺជាកាតាលីករដ៏សំខាន់ក្នុងការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍អន្តរជាតិ។ ជាមួយគ្នានេះដែរ បណ្តាក្រុមហ៊ុន អាជីវករ និងក្រុមយុវជនយ៉ាងច្រើនកុះករ បានសម្តែងនូវក្តីសប្បាយរីករាយ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានរៀបចំពិធីដ៏មានអត្ថន័យ និងផលប្រយោជន៍ជាសារធារណៈដូចនេះផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីមរូបភាព៖ ទាវ វិឆាត-ឡាយ ចាន់ដា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…