រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តពង្រឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ និងជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយផ្តោតលើការផាកពិន័យ ការផ្សព្វផ្សាយ និងការអប់រំណែនាំ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន តាមរយៈការអនុវត្តចំណុចសំខាន់ៗរួមមាន៖ បើកបរគោរពល្បឿនកំណត់ និងមិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាព ចេះយោគយល់អធ្យាស្រ័យ និងអនុគ្រោះដល់គ្នាទៅវិញទៅមក ហាមឃាត់ដាច់ខាតការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀន ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខាតបង់អាយុជីវិត និងទ្រព្យសម្បត្តិជាយថាហេតុ៕

ខេត្តព្រះសីហនុ៖ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ និងជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយផ្តោតលើការផាកពិន័យ ការផ្សព្វផ្សាយ និងការអប់រំណែនាំ។

សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន តាមរយៈការអនុវត្តចំណុចសំខាន់ៗរួមមាន៖ បើកបរគោរពល្បឿនកំណត់ និងមិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាព ចេះយោគយល់អធ្យាស្រ័យ និងអនុគ្រោះដល់គ្នាទៅវិញទៅមក ហាមឃាត់ដាច់ខាតការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀន ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខាតបង់អាយុជីវិត និងទ្រព្យសម្បត្តិជាយថាហេតុ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…