រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក សេង សុខណាក់ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ អូរចំណារ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សេង សុខណាក់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលបានរៀបចំឡើងនៅសាលាបឋមសិក្សា-អនុវិទ្យាល័យ អូរចំណារ ស្ថិតក្នុងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោក សេង សុខណាក់ បានគូសបញ្ជាក់ថា ថ្ងៃនេះគឺជាការបើកទំព័រថ្មីនៃការក្រេបជញ្ជក់យកចំណេះដឹង។

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សេង សុខណាក់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលបានរៀបចំឡើងនៅសាលាបឋមសិក្សា-អនុវិទ្យាល័យ អូរចំណារ ស្ថិតក្នុងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោក សេង សុខណាក់ បានគូសបញ្ជាក់ថា ថ្ងៃនេះគឺជាការបើកទំព័រថ្មីនៃការក្រេបជញ្ជក់យកចំណេះដឹង។ លោកបានបន្ថែមថា ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់អនាគត និងការអភិវឌ្ឍប្រទេសជាតិ ដោយសារប្រទេសជាតិមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យលើធនធានមនុស្សជាចម្បង។ ហេតុនេះហើយ ទើបវិស័យអប់រំនៅតែជាវិស័យអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងវិនិយោគយ៉ាងសកម្ម។

នាឱកាសនោះផងដែរ លោកអនុប្រធានមន្ទីរ ក៏បានពាំនាំនូវពាក្យជូនពរ និងសូមបួងសួងឲ្យលោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ ជួបប្រទះតែសុខភាពល្អបរិបូរណ៍ ទទួលបានភាពជោគជ័យ និងទទួលបានលទ្ធផលសិក្សាយ៉ាងល្អប្រសើរក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នេះផងដែរ៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…