នៅថ្ងៃទី២ខែវិឆ្ឆិកាឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារទី៣ នៃអនុគណៈកម្មការទី៣ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារ ដើម្បីកំណត់ និងរៀបចំភារកិច្ចគ្រប់គ្រងប្រតិបត្តិការមណ្ឌលព័ត៌មាន ។


កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ៕
ដោយ៖ ប៉ៃ សុឃីម




