ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ស្បៀងអាហារ ព្រមទាំងផ្លែឈើជូនដល់បញ្ជាការកាពីតែន លោក Emanuele Guidice និងក្រុមនាវិកនៃនាវាទេសចរណ៍អន្តរជាតិ Villa Vie Odyssey ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។


ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរួសរាយរាក់ទាក់ និងកក់ក្តៅ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចែករំលែករវាងមនុស្សជាតិ។
សកម្មភាពនេះក៏ជាការបង្ហាញពីសណ្តានចិត្តរាក់ទាក់ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ចំពោះភ្ញៀវអន្តរជាតិដែលមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
គួរបញ្ជាក់ថាភ្ញៀវទេសចរអន្តរជាតិប្រមាណជាង២០០នាក់ជាង មកពី ១៥សញ្ជាតិ រួមទាំងនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតអោយចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដោយយោងហេតុផលអស់ប្រេងឥន្ទនៈ និងការជួបវិបត្តិហិរិញ្ញវត្ថុរបស់ក្រុមហ៊ុន៕ អត្ថបទដោយ៖ សុភ័ក្រ្ត




