វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារចំនួន៨៩,៤៣៥កន្លែង សម្រាប់ផ្ដល់ជូនអ្នកខេត្តមណ្ឌលគីរី ដែលប្រព្រឹត្តទៅនាថ្ងៃទី០៦-០៧ ខែវិច្ឆិកាឆ្នាំ២០២៦ ខាងមុខនេះ។
សម្រាប់អតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសន៍ការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល។
ទីតាំងទាំងពីរនោះរួមាន៖
ថ្ងៃសុក្រទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណ សាលាស្រុកកោះញែក។ និងថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាក្រុងសែនមនោរម្យ។
សូមជម្រាបថា អតីតពលករដែលមានបំណងស្វែងរកការងារ យុវជន និងអ្នកស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។
ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧៕ ដោយ៖ ស្រីពី

